ស្លាប់​៥​រងរបួស​១៥​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​១២​ខែ​សីហា​

ដោយ៖ ថា ចាន់ធី 13-08-2017 9:18 am 884

​យោង​តាម​ការចុះផ្សាយរ​បស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​កើតឡើង​ចំនួន​១១​លើក ដែល​បាន​បណ្តាល អោយ​មាន​អ្នកស្លាប់ ៥​នាក់​និង​រងរបួស​ធ្ងន់​ស្រាល ១៥​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ​ក៏​បាន​បង្ក​អោយ​ខូតខាត​ម៉ូតូ ១០​គ្រឿង រថយន្ដ​តូច ៣​គ្រឿង និង​រថយន្ត​ធំ ៤​គ្រឿង ។​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ប្រជែង មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ស្រវឹង និង​កត្តា​យានយន្ត​៕

ព័ត៌មានផ្សេងទៀត