លោក​ហ៊ុន សែន​ត្រឡប់មក​មាតុភូមិ​វិញ​ក្រោយ​ចរចា​ជោគជ័យ​ជាមួយ​ឡាវ​

ដោយ៖ សៅ វិសាល 12-08-2017 4:08 pm 1202

 លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ នៅ​ម៉ោង​៣៖៤៥​នាទី​រសៀល​ថ្ងៃ​ទី​១២ សីហា​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ ជុំវិញ​ការចរចា ស្នើ​ឲ្យ​រដ្ឋាភិបា​លឡាវ ដក​កងទ័ព​របស់​ខ្លួន ចេញ​ពី​ទឹកដី​កម្ពុជា ជាមួយ​លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​។​

​សូមបញ្ជាក់​ថា ឡាវ​បាន​ប្រកាស​ដក​កងទ័ព​របស់ខ្លួន ចេញពី តំបន់ ក្បែរ​អូ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន នឹង​ខេត្ត​អា​តា​ពើ របស់​ប្រទេស​ឡាវ មិនឲ្យ​លើស​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​ស្អែក​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត