វៀតណាម​​ក៏​អាច​ផលិត​ស្មាត​ហ្វូន​​ដ៏​ស្រស់​ស្អាត​​មិន​ចាញ់​​IPhone​​និង​​Sammsung​ទេ​

ដោយ៖ ពេញ ផេង 12-08-2017 2:36 pm 1707
ប្រភេទ​ទូរស័ព្ទ​Bphone2017

​ត្រឡប់​មក​វិញ​បន្ទាប់ពី​បរាជ័យ​កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​វៀតណាម​ឈ្មោះ​Bkav បានបង្ហាញ​វត្ដ​មាន​ប្រភេទ​ស្មា​ត​ហ្វូត​ដ៏​ស្រស់ស្អាត​Bphone2017​។​លក្ខណៈ​ពិសេស​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូននេះ គឺ​វា​មាន​បំពាក់​ដោយ​បន្ទះ​Qualcomm Snapdragon 625 RAM​ទំហំ​៣GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​៣២GB កាមេរ៉ា​ក្រោយ​ទំហំ​១៦MP កាមេរ៉ា​មុខ​ទំហំ​៨MP​។​ទូរស័ព្ទ​នេះ​នឹង​ចរាច​រលក់​ទូទាំង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៩​សីហា ហើយ​តម្លៃ​វិញ​គឺ​៩.៧៨​លាន​ដុង​ស្មើ​នឹង​ប្រមាណ​៤៣០​ដុល្លារ​អាមេរិក​។​

​តាម​ការបញ្ជាក់​ពី​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Bkav ប្រសិនបើ​ទទួលបាន​ជោគជ័យ​ក្នុង​ស្រុកលើ​ប្រភេទ​ទូរស័ព្ទ​Bphone2017​នេះ ក្រុមហ៊ុន​នឹង​ផលិត​ចេញ​នូវ​ទូរស័ព្ទ​Bphone2017 Gold​បន្ថែមទៀត សម្រាប់​ដាក់​លក់​នៅលើ​ទីផ្សារ​អន្ដរជាតិ​តែម្ដង​៕

ព័ត៌មានផ្សេងទៀត