លោក​ហ៊ុន សែន បង្ហាញ​អំពី​លទ្ធផល​កិច្ចប្រជុំ​ពិសេស​ជាមួយ​ឡាវ​

ដោយ៖ សៅ វិសាល 12-08-2017 1:39 pm 566

​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង លោក​ថោង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សា​ធារ​ណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ទ្វ​ភាគី ពិសេស​អំពី ដំណោះស្រាយ​កងទ័ព​ឡាវ ចូល​មក​លើ​ទឹកដី​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ បាន​ប្រកាស​ព័ត៌មាន​រួមគ្នា នូវ​លទ្ធផល​គួរ​ជាទី​មោទន គឺ​ភាគី​ឡាវ បាន​យល់ព្រម​ដកទ័ព​ចេញ អោយ​ផុត​ពី​ទឹកដី​កម្ពុជា ទៅ​ត្រើយម្ខាង នៃ​ទន្លេ​សេកុង ឲ្យអស់​នៅ​ថ្ងៃស្អែ​កនេះ ហើយ​កងទ័ព​របស់​កម្ពុជា ដែល​កំពុង​ចល័ត​ទៅ​តំបន់​សមរភូមិ​នោះ ក៏​ត្រូវ​ត្រឡប់​ចូល​អង្គភាព ដើម​វិញ​ឲ្យអស់​នៅថ្ងៃនេះ​។​

​លទ្ធផល​ផ្លែផ្កា នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​នាពេលនេះ គឺ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ប្រទេស​ទាំង​២៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត