ស្លាប់​៤៩​នាក់​​ដោយសារ​រថភ្លើង​​បុក​គ្នា​​នៅអេ​ហ្ស៊ី​ប​

ដោយ៖ ពេញ ផេង 12-08-2017 1:37 pm 248
រូបភាព​នៅកន្លែង​កើតហេតុ

​ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ គឺ​រថភ្លើង​បុក​គ្នា​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ឆក់យក​ជីវិត​មនុស្ស​៤៩​នាក់ និង​របួស​ជាង​១២០​នាក់​។​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១១​សីហា នៅលើ​ផ្លូវ​ដែក​ត​ភ្ជាប់​ពី​ទីក្រុង​Alexandria​ឆ្ពោះ​ទៅ​រដ្ឋធានី​គែរ​(Cairo)​។​រថភ្លើង​បាន​ទៅ​បុក​ពីក្រោយ​រថភ្លើង​មួយ​ខ្សែ​ទៀត​ដែល​ឈប់​។​រដ្ឋាភិបា​លអេ​ហ្ស៊ី​បនឹង​បញ្ជា​ឲ្យ​ក្រុម​ស៊ើបអង្កេត​ស៊ើបរក​មូលហេតុ បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​។​ជា​ការកត់សម្គាល់​ប្រទេស​អេ​ហ្ស៊ី​បធ្លា​ប់មាន​គ្រោះថ្នាក់​ដោយសារ​រថភ្លើង​ជាច្រើន​លើក​មក​ហើយ​។​សុវត្ថិភាព​ផ្លូវ​រថភ្លើង​ក៏​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​បន្ទាន់​ដែរ​សម្រាប់អេ​ហ្ស៊ី​ប​៕

ព័ត៌មានផ្សេងទៀត