អ្នក​ស្លាប់​​ដោយសារ​​រញ្ជួយ​ដី​​នៅ​ចិន​​កើន​ដល់​២៤​នាក់​​និង​របួស​​ជិត​៥០០​នាក់​

ដោយ៖ ពេញ ផេង 12-08-2017 1:14 pm 195
ទិដ្ឋភាព​រងគ្រោះ​ក្រោយ​រញ្ជួយដី

​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​នៅក្នុង​ខេត្ដ​ស៊ី​ឈ័ន​ប្រទេស​ចិន កើនឡើង​ដល់​២៤​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​១១​សីហា​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា​ចំនួន​មនុស្ស​ស្លាប់​អាច​បន្ដ​កើនឡើង​។​ក្រៅពី​អ្នកស្លាប់​មាន​អ្នករបួស​សរុប​៤៩៣​នាក់ ៤៥​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានឲ្យ​ដឹង​ដែរថា ប្រជាជន​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ចេញពី​ទីក្រុង​និង​ភូមិ​ដែល​រង​ផលប៉ះពាល់​។​សូមបញ្ជាក់​ថា​រញ្ជួយ​ដី​កម្រិត​៦.៥​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ខេត្ដ​ស៊ី​ឈ័ន​កាលពី​ថ្ងៃ​ទី​០៨​សីហា​៕

ព័ត៌មានផ្សេងទៀត