លោក​ហ៊ុន សែន​ប្រាប់​ពលរដ្ឋ​កម្ពុជា​-​ឡាវ​ឈប់​បារម្ភ​ពី​រឿង​ប៉ះទង្គិច​គ្នា​ខាង​យោធា​

ដោយ៖ សៅ វិសាល 12-08-2017 11:59 am 1079

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ ប្រាប់​ដល់​ប្រជាជន​កម្ពុជា​-​ឡាវ ត្រូវ​រក្សា​ភាព​ស្ងប់​អារម្មណ៍ និង​បន្ត​រស់នៅ​ដោយ​ក្តី​សុខ​ស្រួល ព្រោះ​គ្មាន​ការប៉ះទង្គិច​គ្នា​ខាង​យោធា រវាង​ប្រជាជាតិ​ទាំង​២​នោះទេ​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ បន្ទាប់​ពី​ប្រទេស​សមាជិក​CLV​មួយ​នេះ បាន​សម្រេច​ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ស្ថិតនៅ​តំបន់​អូ​តា​ង៉ាវ ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង មិនឲ្យ​លើស​ពី​ព្រឹកស្អែក​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត