ចិន​ប្រាប់​​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​​ត្រូវ​អត់ធ្មត់​

ដោយ៖ ពេញ ផេង 12-08-2017 11:45 am 950
ប្រធានាធិបតីអាមេរិក(ឆ្វេង)ប្រធានាធិបតីចិន(កណ្ដាល)និងមេដឹកនាំកូរ៉េខាងជើង

​ក្រសួងការបរទេស​ចិន​បាន​ជំរុញ​ឲ្យ​អាមេរិកនិង​កូរ៉េខាងជើង ជៀសវាង​ការបង្ក​ភាព​តានតឹង​ដោយ​ការគំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​តទៅទៀត​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ទី​១១​សីហា​ថា ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន ពិតជា​ស្មុគស្មាញ​ណាស់​។​ដូច្នេះ​ចិន​សង្ឃឹម​ភាគី​ពាក់ព័ន្ធ​នឹង​ប្រឹងប្រែង​ទាំង​ពាក្យសម្ដី​កាយវិការ ដើម្បី​រក​វិធីសាស្ដ្រ​មក​បន្ធូរបន្ថយ​ភាព​តានតឹង​។​

​បើ​តាម​កាសែត​Global Times​ជា​សម្ព័ន្ធ​របស់​បក្ស​ក​ម្មុយ​និស្ដ​ចិន បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១​សីហា​ថា ប្រទេស​ចិន​គួរតែ​ឈរ​នៅ​កណ្ដាល ប្រសិនបើ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​គំរាម​ទឹកដី​អាមេរិក​ហើយ​អាមេរិក​សងសឹក​វិញ​។​ប៉ុន្ដែ​ចិន​គួរតែ​ការពារ​រាល់​ការប៉ុនប៉ង​របស់​អាមេរិក​និង​កូរ៉េខាងត្បូង ក្នុង​គោលបំណង​ផ្ដួលរំលំ​របប​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត