ឡាវអះអាងថា​នឹង​ដក​កងទ័ព​របស់​ខ្លួន​​មិនឲ្យ​លើស​​ពី​ព្រឹ​ក​ស្អែក​​​

ដោយ៖ សៅ វិសាល 12-08-2017 11:44 am 567

​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​កិច្ច​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ទាក់ទង​នឹង​ការស្នើ​ឲ្យ​ដក​កងទ័ព​ឡាវ ចេញ​ពី​ទឹកដី​កម្ពុជា នា​ថ្ងៃ​ទី​១២ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ សម្រេច​ថា នឹង​ដក​កងទ័ព​ចេញពី​កម្ពុជា មិនឲ្យ​លើស​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ស្អែក​នេះ​ទេ​។

​សូមបញ្ជាក់​ថា ការសម្រេច​ដកទ័ព​ចេញពី​ដែនដី​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​វត្តមាន​កងទ័ព​ឡាវ ដែល​បាន​ចូល​ឈ្លានពាន លើ​ទឹកដី​កម្ពុជា ចាប់​តាំងពី​អំឡុង​ខែ​កុម្ភៈ​។ លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ទុកពេល​៦​ថ្ងៃ ឲ្យ​ភាគី​ឡាវ ត្រូវ​ដកទ័ព​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ នឹង​មាន​សង្គ្រាម​កើតឡើង​។ តែ​យ៉ាងណាក៏ដោយ ជា​លទ្ធផល​វិជ្ជមាន​ឡាវ បានសម្រេច​ដកទ័ព ខណៈ​លោក​ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ប្រទេស​ឡាវ ដោយ​ផ្ទាល់​ដើម្បី​និយាយ​ពី​បញ្ហា​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត