ឡាវ​​យល់​ព្រម​​ដក​ទ័ព​​ចេញ​​ពី​​ទឹក​ដី​​កម្ពុជា​​ហើយ​​

ដោយ៖ សេង បារាំង 12-08-2017 11:14 am 797

​ឡាវ បាន​យល់ព្រម​ដកទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា​ហើយ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ដល់​មេទ័ព​កំពូលៗ​របស់​កម្ពុជា នៅ​ខេត្ត​ស្ទឹងត្រែង​។ មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា បាន​ប្រាប់​បណ្ដាញសារព័ត៌មាន Fresh News ដែល​ស្និទ​នឹង​រដ្ឋាភិបាល​ថា​ការចរចារ​របស់លោក​ហ៊ុន សែន ជាមួយ​ភាគី​ឡាវ ប្រកបដោយ​ផ្លែផ្កា​ជាទីបំផុត គឺ​ភាគី​ឡាវ បាន​យល់ព្រម​ដកទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា​។​

​មន្ដ្រី​យោធា​ជាន់ខ្ពស់​រូបនេះ បាន​បញ្ជាក់ទៀតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​កងទ័ព​របស់​កម្ពុជា ដែល​កំពុង​ចល័ត​ទៅ​តំបន់​សមរភូមិ​នោះ ត្រូវ​ត្រឡប់​ចូល​មូលដ្ឋាន​ដើម​វិញ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​នេះ លោក​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ចរចារ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ឡាវ លោក ថោង​លន់ ស៊ី​សូលី​ត ដើម្បី​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត