សា​លា​ក្រុង​​​ជូនដំណឹង​កុំ​ឱ្យ​​ពល​រដ្ឋ​​​​​ភ្ញាក់​ផ្អើល​​អំពី​​ការ​​ចល័ត​​កង​ទ័ព​​

ដោយ៖ សេង បារាំង 12-08-2017 10:53 am 267

​កាល​យប់​ថ្ងៃ​ទី​១១ សីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង អំពី​ការ​ចល័ត​កងទ័ព និង​យុទ្ធភណ្ឌ​មួយចំនួន ចេញ​ពី​មូលដ្ឋាន​នៅ​ក្រុង​តាខ្មៅ​ឆ្ពោះ​ទៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ដោយ​ត្រូវ​ឆ្លងកាត់​តម្រាយ​ផ្លូវ​មួយចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួម​មាន​ផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦​។ អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងទ័ព​ត្រៀមខ្លួន​ក្នុង​ការការពារ​ទឹកដី អំពី​ការឈ្លានពាន​របស់​កង​ទ័ព​ឡាវ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ថា នឹង​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត ចំពោះ​ការរំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។ ដូច្នេះ​កងទ័ព​ឡាវ ត្រូវ​ដកចេញ​ពី​ទឹកដី​កម្ពុជា យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៦-១៧ ខែ​សីហា​៕

ព័ត៌មានផ្សេងទៀត