ជប៉ុន​កំពុង​​ដំឡើង​ប្រព័ន្ធ​​មី​ស៊ី​ល​​ស្ទាក់​កម្ទេច​​ការពា​រការ​គំរាមកំហែង​​ពី​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 12-08-2017 9:38 am 2969
រូបភាព​ម៉ាស៊ីន​បាញ់​មីស៊ីល​ជប៉ុន

​ជប៉ុន​នឹង​ដាក់​ពង្រាយ​មី​ស៊ី​ល​ស្ទាក់​កម្ទេច នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ឆ្លើយតប​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ដែល​គ្រោង​បាញ់​មី​ស៊ី​ល​ទៅ​លើ​កោះ​Guam​អាមេរិក​ស្ថិតក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​។​កូរ៉េ​ខាងជើង​បាន​និយាយថា មី​ស៊ី​ល​ផ្លោង​របស់គេ​នឹង​ហោះ​កាត់​តំបន់​ចំនួន​បី​របស់​ជប៉ុន ដូចជា​Shimane Hiroshima និង​Kochi មុន​ធ្លាក់​លើ​កោះ​Guam​។​

​ដូច្នេះ​កងកម្លាំង​ការពារ​ដែនអាកាស​ជប៉ុន នឹង​ដាក់​ពង្រាយ​ប្រ័​ន្ធ​មី​ស៊ី​ល​ស្ទាក់​PAC3 ដោយ​សម្ភារៈ​ទាំងអស់​នេះ​បាន​បញ្ជូន​ទៅកាន់​ទីតាំង​ដំឡើង​កាលពី​យប់​ថ្ងៃទី​១១​សីហា​។​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់​ត្រូវ​បញ្ជូន​ទៅកាន់​ជំរំ​កងកម្លាំង​ការពារ​ដែនអាកាស​ចំនួន​៤​។​ក្រោយ​បញ្ជូន​ទៅ​ដល់​ក្រុម​ជំនាញ​នឹង​ដំឡើង​ប្រព័ន្ធ​រ៉ា​ដា ម៉ាស៊ីន​បាញ់​មី​ស៊ី​ល ដើម្បី​ត្រៀម​ទុក​មុន​សម្រាប់​បាញ់​កម្ទេច​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​អាច​ធ្លាក់​ក្នុង​ដែន​អធិបតេយ្យ​ជប៉ុន​។​

​សូមបញ្ជាក់​ថា កងកម្លាំង​ការពារ​ដែនទឹក​ជប៉ុន​ក៏​បាន​ដាក់ពង្រាយ​នាវាចម្បាំង​មួយគ្រឿង​ដែរ​នៅក្នុង​សមុទ្រ​ជប៉ុន​។​នាវា​នោះ​គឺ​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា អាច​តាមដាន​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​៕

ព័ត៌មានផ្សេងទៀត