ម៉ាឡេស៊ី​​បញ្ជូន​នាវា​ចម្បាំង​​ទៅដល់​មូលដ្ឋាន​​ទ័ព​ក្នុង​សមុទ្រ​​ជា​លើកដំបូង​

ដោយ៖ ពេញ ផេង 12-08-2017 9:09 am 432
​នាវាទៅ​ដល់​មូលដ្ឋាន​Abu Bakar Maritime Base

​ម៉ាឡេស៊ី​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅកាន់​កូន​កោះ​តូច​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​Middle Rocks​។​នេះ​គឺជា​ការ​ដាក់​ពង្រាយ​នាវា​កងទ័ព​ជើង​ទឹក​លើ​ក​ដំបូង​របស់​ម៉ាឡេស៊ី​។​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​Twitter មេបញ្ជាការ​កងទ័ពជើងទឹក​ម៉ាឡេស៊ី​បាន​អបអរសាទរ ចំពោះ​ការបញ្ជូន​នាវា​ទៅ​មូលដ្ឋានទ័ព​ជើង​ទឹក​លើ​Middle Rocks​។​នាវា​បាន​ធ្វើដំណើរ​ទៅ​ដល់​មូលដ្ឋាន​Abu Bakar Maritime Base កាលពី​ថ្ងៃ​ទី​១០​សីហា​។​

​សូមបញ្ជាក់​ថា នាវា​មាន​ប្រវែង​៤៤​ម៉ែត្រ​ជា​នាវា​វាយប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ​CMN Group ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​ជាតិ​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​១៩៧២៕

ព័ត៌មានផ្សេងទៀត