សិង្ហ​បុរី​​នឹង​ឈប់​​ឲ្យ​បង់​ប្រាក់សុទ្ធ​​លើ​សេវាដឹកជញ្ជូន​​សាធារណៈ​​នៅ​ឆ្នាំ​២០២០

11-08-2017 3:47 pm 290
អ្នកដំណើរ​នៅស្ថានីយ​ធ្វើដំណើរ

​ប្រទេស​សិង្ហ​បុរី​កំពុង​ចង់​សម្រេច​ឲ្យបាន​ទាំងស្រុង គោលដៅ​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​ទូទាត់​ថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ ដែល​មិន​ប្រើ​ប្រាក់សុទ្ធ​នៅ​ឆ្នាំ​២០២០​។​រាល់​ការចំណាយ​លើ​សេវា​ដឹកជញ្ជូន​សាធារណៈ ត្រូវ​ទូទាត់​តាមរយៈ​Mastercard ប័ណ្ណ​ធនាគារ​ផ្ទាល់ខ្លួន តាម​កម្មវិធី​ទូរស័ព្ទដៃ​ដូចជា​Apple Pay និង​Android Pay​ជាដើម​។​

​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក​(LTA)​និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាក់ព័ន្ធ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថា ទីតាំង​សាកល្បង​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​គណនី​ផ្ទាល់ខ្លួន ដែល​បាន​ដាក់​ឲ្យ​ដំណើរការតាំង​ពី​ខែ​មីនា​ឆ្នាំ​នេះ ទទួលបាន​ការប្រើប្រាស់​យ៉ាងច្រើន និង​កើន​អ្នក​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស រហូតដល់​ជាង​១​សែន​នាក់​។​ដូច្នេះ​អាជ្ញាធរ​ជាមួយ​ក្រុមហ៊ុន​ពាក់​ព័ន្ធ នឹង​បន្ដ​ធ្វើ​យ៉ាងណា​ឲ្យ​គោលដៅ​នេះ​សម្រេចបាន​ជោគជ័យ​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២០​។​

​ការទូទាត់​លើ​សេវា​រថភ្លើង​ក៏​ជា​ទិសដៅ​មួយ​ទៀត​ដែរ ទាំង​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវគោក​(LTA)​និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាក់ព័ន្ធ កំពុង​លើក​ទឹកចិត្ដ​ឲ្យ​អ្នកដំណើរ​ជ្រើសរើស​យក​វិធីសាស្ដ្រ​នេះ ព្រោះ​វា​ងាយស្រួល​ជាង​ការទូទាត់​ជា​សាច់​ប្រាក់សុទ្ធ​។​ក្រៅ​ពី​សេវា​ដឹកជញ្ជូន​របស់​រដ្ឋ ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​ក៏​នឹង​ត្រូវធ្វើ​បែប​នេះ​ដូច​គ្នា​៕

ព័ត៌មានផ្សេងទៀត