គណបក្ស​ខ្មែរ​​រួបរួម​​ជាតិ​ថា​ ការចាប់ខ្លួន​​លោក​ញឹក ប៊ុនឆៃ​ជា​បញ្ហា​បុគ្គល​​

ដោយ៖ គួន សំបូរ 11-08-2017 3:19 pm 1655
លោក​ញឹក ប៉ុន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ បានបញ្ជាក់​ថា ករណី​សមត្ថកិច្ច​ចាត់វិធានការ​លើ​លោក​ញឹក ប៉ុន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​បញ្ហា​បុគ្គល មិន​ពាក់ព័ន្ធ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទេ​។ នេះ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​សេចក្តីថ្លែងការណ៍ បាន​ធ្វើ​ការបដិសេធ​រាល់​ទង្វើ​បញ្ចេញមតិ ទស្សនៈ តាម​បណ្តាញសារព័ត៌មាន បណ្តាញ​សង្គម ដែល​ពាក់ព័ន្ធ​ដល់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ សេចក្តីថ្លែងការណ៍ បានចាត់ទុក​សកម្មភាព​ទាំងអស់នោះ គឺ​ជា​ទង្វើ​របស់​បុគ្គល មិនមែនជា​ជំហរ​របស់​គណបក្ស​ទេ​។​

​លោក​ញឹក ប៊ុនឆៃ អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​សម គំនិត​ក្នុង​ការផលិត​គ្រឿងញៀន​ខុសច្បាប់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៧​។ ការសម្រេច​ចោទ​នេះ បន្ទាប់ពី​សាកសួ​រលើ​ជនសង្ស័យ រួម​ការពិនិត្យ​ឯកសារ​ពាក់​ពន្ធ័​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៧​នេះ​។​


ព័ត៌មានផ្សេងទៀត