អាមេរិក​-​កូរ៉េខាងត្បូង​​ប្ដេជ្ញា​ចាប់ដៃ​គ្នា​​ប្រឆាំង​​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 11-08-2017 2:53 pm 562
មន្ដ្រីជាន់ខ្ពស់កូរ៉េខាងត្បូង(ឆ្វេង)និងមន្ដ្រីជាន់ខ្ពស់អាមេរិក

​កូរ៉េ​ខាងត្បូង​និង​អាមេរិក​បាន​ឯកភាពគ្នា ក្នុង​ការចាត់វិធានកា​រ​ប្រឆាំង​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង​។​ការឯកភាព​ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​តាម​ទូរស័ព្ទ រវាង​ប្រធាន​ការិយាល័យ​សន្ដិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង ជាមួយ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​នៅ​ថ្ងៃ​ទី​១១​សីហា​នេះ​។​មន្ដ្រី​ជាន់​ខ្ពស់​ទាំង​ពីរ​បាន​ពិភាក្សា​ពី​លក្ខខណ្ឌ​សន្ដិសុខ​ជុំវិញ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន ដែល​កើតឡើង​ដោយសារ​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង រហូត​មាន​ភាព​តានតឹង​ខ្លាំងក្លា ហើយ​បាន​ពិភាក្សា​ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​ការគំរាមកំហែង​នេះ​។​ទាំង​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ជា​ថ្មី​ថា ពួកគេ​សន្យា​នឹង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត ចាត់វិធានការ​បន្ទាប់​ដាក់​លើ​កូរ៉េខាងជើង ដើម្បី​ធានា​ឲ្យបាន​សន្ដិសុខ​សុវត្ថិភា​ពអា​មេរិក​-​កូរ៉េ​ខាងត្បូង​និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​៕

ព័ត៌មានផ្សេងទៀត