ចិន​៖​​រថយន្ដក្រុង​មួយគ្រឿង​​ជ្រុល​ទៅ​បុក​​ជញ្ជាំង​ផ្លូវ​ក្រោម​ដី​​ស្លាប់​មនុស្ស​៣៦​នាក់​

ដោយ៖ ពេញ ផេង 11-08-2017 2:00 pm 200
រូបភាព​នៅកន្លែង​កើតហេតុ

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ជ្រុល​ទៅ​បុក​នឹង​ជញ្ជាំង​ផ្លូវ​ក្រោម​ដី សម្លាប់​មនុស្ស​៣៦​នាក់​របួស​១៣​នាក់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១១​កន្លះ​យប់​ថ្ងៃទី​១០​សីហា នៅក្នុង​ខេត្ដ​សាន​ស៊ី​ប្រទេស​ចិន​។​រថយន្ដ​ផ្ទុក​មនុស្ស​សរុប​៤៩​នាក់​។​តាម​សេចក្ដីរាយការណ៍​ជនរងគ្រោះ​មាន​ក្មេង​ពីរ​នាក់ ហើយ​អ្នករបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​រថយន្ដក្រុង​ធ្វើដំណើរ​ពី​ខេត្ដ​ស៊ី​ឈ័ន​ឆ្ពោះ​ទៅ​ខេត្ដ​ហឺ​ណាន​។​ក្រុម​ស៊ើបអង្កេត​កំពុង​ស្វែងរក​មូលហេតុ​បង្កឲ្យមាន​គ្រោះថ្នាក់​៕

ព័ត៌មានផ្សេងទៀត