លោក​ហង្ស ពុទ្ធា​៖​នឹង​មិន​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅប្រទេស​ទេ​

ដោយ៖ ថា ចាន់ធី 11-08-2017 12:02 pm 367
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា ស្តីពី​សវនកម្ម​បញ្ជី​បោះឆ្នោត និង​ការស្រាវជ្រាវ​បែប​ស៊ើបអង្កេត នា​ថ្ងៃ​ទី​១០ ខែសីហា​ថា គ​.​ជ​.​ប គឺជា​ស្ថាប័ន​មួយ ដែល​បំពេញការងារ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ហើយ​ការបង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅប្រទេស គឺ​មិន​មាន​នោះទេ​។​

ការលើកឡើង​បែប​នេះ​របស់​លោក​ហង្ស ពុទ្ធា ធ្វើឡើង​បន្ទាប់​ពី​មាន​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​ស្នើ​ឲ្យ គ​.​ជ​.​ប បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ប្រជា ពលរដ្ឋ ដែល​ចេញ​ទៅ​ធ្វើ​ពលករ​បរទេស អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ។​ប៉ុន្តែ​ការស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវបាន គ​.​ជ​.​ប បដិសេធថា ខ្លួន​គ្មាន​សិទ្ធិ​កំណត់​ទេ គឺ​ធ្វើ​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត