កម្ពុជាទុកពេល​៦​ថ្ងៃ​ឲ្យ​ឡាវ​ដកទ័ព​ចេញបើ​មិន​ចង់​មាន​សង្គ្រាម​

ដោយ៖ សៅ វិសាល 11-08-2017 10:10 am 2775

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ទុក​រយៈពេល​៦​ថ្ងៃ ដល់​ភាគី​ឡាវ ត្រូវ​ដក​កងទ័ព ចេញ​ពី​ទឹកដី​កម្ពុជា​ជា​បន្ទាន់ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៦-១៧ សីហា បើ​មិន​ចង់ឲ្យ​មាន​សង្គ្រាម​កើតឡើង​។ កម្ពុជា​មិន​អាច​ឲ្យ​នរណា​ម្នាក់ មក​រំលោភ​លើ​ដែន​អធិបតេយ្យ​បានឡើយ​។​ ​ការព្រមាន​ដូច្នេះ ធ្វើឡើង​នៅក្នុងពិធីចូលកាន់តំណែង ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​ប្រកាស​សមាស​ភាព​ក្រុម​បណ្ឌិត​​​សភាចារ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត