ស្លាប់​២​រងរបួស​១៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​ខែ​សីហា​

ដោយ៖ ថា ចាន់ធី 11-08-2017 10:05 am 149

​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា បាន​កើតឡើង​ចំនួន ៧​លើក​ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់ ២​នាក់​និង​រង​របួសធ្ងន់​ស្រាល ១៣​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ​ក៏​បាន​បង្ក​អោយ​ខូតខាត​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៤​គ្រឿង ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង និង​រថយន្ដ​ធំ ១​គ្រឿង  ។​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បត់​គ្រោះថ្នាក់ និង​ស្រវឹង​៕

ព័ត៌មានផ្សេងទៀត