លោក​ត្រាំ​៖​​កូរ៉េខាងជើង​​គួរតែ​បារម្ភ​ពី​ខ្លួនឯង​​ឲ្យបាន​ច្រើន​​បើ​ចង់​ប្រឆាំង​​អាមេរិក​

ដោយ៖ ពេញ ផេង 11-08-2017 9:37 am 506
លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ទៅ​កូរ៉ខាងជើង​ម្ដងទៀត ដោយសារតែ​ការព្រមាន​កន្លងមក​មិន​ទាន់​គ្រប់គ្រាន់​។​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១០​សីហា លោក​ត្រាំ​សង្កត់ធ្ងន់​ថា​សារ​ព្រមាន​របស់លោក​កាលពីដើម​សប្ដាហ៍​នេះ ដែល​ថា​កូរ៉េ​ខាងជើង​នឹង​ប្រឈម​ភ្លើង​កំហឹង​របស់​អាមេរិក​បើ​នៅ​ប្រឆាំង​អាមេរិក​ទៀត វា​មិន​គ្រប់គ្រាន់​ទេ​។​

​ដូច្នេះ​លោក​បញ្ជាក់ថា​សារ​ព្រមាន​ជាថ្មី គាំទ្រ​១០០​ភាគរយ​ដោយ​យោធា មេដឹកនាំ​ជាច្រើនរូប រួមទាំង​អ្នក​ផ្សេង​ទៀត​។​លោក​ថា​ប្រសិន​កូរ៉េខាងជើង​នៅ​តែ​គិត​ចង់​វាយប្រហារ​ដែនដី​អាមេរិក ឬ​សម្ព័ន្ធមិត្ដ​អាមេរិក កូរ៉េខាងជើង​គួរតែ​បារម្ភ​ពី​ខ្លួនឯង​ឲ្យបាន​ច្រើន រឿង​គ្រប់យ៉ាង​អាច​នឹង​កើតឡើង​លើ​កូរ៉េខាងជើង ជា​រឿង​មិន​ធ្លាប់​គិត​ដល់​ពីមុន​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ​មាន​ឆន្ទៈ​ចង់​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​មិន​ដែល​បាន​ជួប​និយាយ​តទល់​គ្នា​ឡើយ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។​លោក​ត្រាំ​មិន​បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​សួរ​ពី​ការត្រៀម​វាយប្រហារ​កូរ៉េខាងជើង​មុន​ទេ​។​តែ​លោក​ជំរុញ​ឲ្យ​ចិន​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​កូរ៉េខាងជើង ត្រូវដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋ​មួយ​នេះ បើ​មិន​ចង់​ឲ្យ​កូរ៉េ​ខាងជើង​ជួប​រឿង​ធំ​៕

ព័ត៌មានផ្សេងទៀត