អ្នកវិភាគ​៖​​អាមេរិក​-​កូរ៉េខាងជើង​​អាច​បន្ដ​ប៉ះទង្គិច​គ្នា​​តែ​មិន​ដល់​ថ្នាក់​​ផ្ទុះ​សង្គ្រាម​ទេ​

ដោយ៖ ពេញ ផេង 10-08-2017 5:58 pm 1589
ប្រធានាធិបតីអាមេរិក(ឆ្វេង)និងមេដឹកនាំកូរ៉េខាងជើង(ស្ដាំ)

​ថ្មីៗ​នេះ​ស្ថានភាព​អាមេរិក​និង​កូរ៉េ​ខាងជើង​បាន​ឡើង​កម្ដៅ​ខ្លាំង​ជាង​មុន ក្រោយ​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​ពីរ​គ្រាប់ កាលពី​ថ្ងៃ​ទី​០៤​កក្កដា​និង​ថ្ងៃទី​២៨​កក្កដា​។​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​អាច​បាញ់​ដល់​ដែនដី​អាមេរិក ជា​ហេតុ​ធ្វើឲ្យ​អាមេរិក​ប្រកាស​ឆ្លើយតបថា កូរ៉េ​ខាងជើង​នឹង​ប្រឈម​ការ​សងសឹក​ធ្ងន់ធ្ងរ ប្រឈម​នឹង​ភ្លើង​កំហឹង​របស់​អាមេរិក​។​សារ​ឆ្លើយឆ្លង​ឌឺដង​ដាក់គ្នា​កើតឡើង​ដូច​ភ្លៀងរលឹម​។​កូរ៉េខាងជើង​គំរាម​វាយប្រហា​រកោះ​Guam ជាទី​តាំង​មូលដ្ឋាន​ទ័ពអាកាស​ទ័ព​ជើង​ទឹក​អាមេរិក រីឯ​លោក​ដូណាល់ ត្រាំ​ផ្ញើ​សារ​ទៅ​វិញ​ថា នុយក្លេអ៊ែរ​អាមេរិក​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ទៅ​ទៀត អាច​ទប់ទល់​នឹង​កូរ៉េ​ខាងជើង​បាន​។​ការ​គំរាម​ទៅ​វិញ​ទៅ​កំពុង​បង្ក​ក្ដីបារម្ភ​ដល់​ពិភពលោក ខ្លាច​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ​ផ្ទុះ​សង្គ្រាម​។​តើ​សង្គ្រាម​អាមេរិក​-​កូរ៉េខាងជើង​អាច​នឹង​ផ្ទុះ​ឡើង​មែន​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ឯម វណ្ណា​រ៉ា​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត