រដ្ឋបាល​កោះ​Guam​​បញ្ជាក់​ថា​​មិន​ខ្លាច​ការ​គំរាម​​វាយប្រហារ​​ពី​កូរ៉េខាងជើង​ឡើយ​

ដោយ៖ ពេញ ផេង 10-08-2017 11:08 am 1839
លោក​Eddie Baza Calvoអ្នកគ្រប់គ្រងនៅកោះGuam​ពេលថ្លែងសុន្ទរកថា

​រដ្ឋបាល​កោះ​Guam​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ដែន​កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ​មាន​ការព្រួយបារម្ភ​មែន ប៉ុន្ដែ​មិន​ខ្លាច​ការគំរាមកំហែង​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នោះទេ​។​អ្នកគ្រប់គ្រង​នៅ​កោះ​Guam​លោក​Eddie Baza Calvo បានប្រកាសឲ្យ​ប្រជាជន​អាមេរិក​១៦​ម៉ឺន​នាក់ និង​អ្នកទេសចរ​រាប់ពាន់​នាក់​ផ្សេង​ទៀត​ស្ថិត​នៅលើ​កោះ រស់នៅ​និង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដូច​ធម្មតា​ចុះ​កុំ​បាច់​ភ័យខ្លាច​។​លោក​បន្ថែមថា យោធា​អាមេរិក​សូម​ធានា​ពី​សុវត្ថិភាព​ជូន​ប្រជាជន ជាមួយ​សមត្ថភាព​ការពារ​នៅ​លើ​កោះ​។​

​គួរ​ជម្រាបជូន​ថា កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ បានប្រកាស​ផែនការ​វាយប្រហា​រកោះ​Guam ហើយ​ផែនការ​នេះ​នឹង​រៀបចំ​រួចរាល់​នៅ​ពាក់កណ្ដាល​ខែ​សីហា​។​ប៉ុន្ដែ​លោក​Eddie Baza Calvo​ថា​ក្រុង​ព្យុង​យ៉ាង​បាន​ព្រមាន​ដូច្នេះ បី​បួន​ដង​ទៅ​ហើយ​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​៕

ព័ត៌មានផ្សេងទៀត