ថៃ​ដាក់ទោស​​បុរស​ម្នាក់​​ឲ្យ​ជាប់ពន្ធនាគារ​​១៨​ឆ្នាំ​​ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ​

ដោយ៖ ពេញ ផេង 10-08-2017 10:08 am 393
មហាក្សត្រថៃព្រះបាទម៉ាហា វ៉ាជីរ៉ាឡុងកន(Maha Vajiralongkorn)

​តាម​ការចុះផ្សាយ​របស់​កាសែត​Japan Times បុរស​វ័យ​៦១​ឆ្នាំ​ម្នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨​ឆ្នាំ​។​តុលាការយោធា​ថៃ​បាន​កាត់ទោស​បុរស​រូប​នេះ ក្រោយ​បាន​ចែកចាយ​ខ្សែអាត់​សំឡេង​ចំនួន​៦ ចាត់ទុកថា​ជា​ការប្រមាថ​ដល់​របប​រាជាធិបតេយ្យ​។​តាម​មាត្រា​១១២​នៃ​ក្រុម​ព្រហ្មទណ្ឌ​ថៃ ជន​ណា​ដែល​ប្រមាថ  បង្អាប់​បន្ទោស គំរាមកំហែង​ដល់​ព្រះរាជា មហា​ក្សត្រិយានី ឬ​ខ្សែ​រាជវង្ស ជន​នោះ​នឹង​ត្រូវ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​។​

​សូមបញ្ជាក់​ថា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ជា​ប្រទេស​រិត​ត្បិត​ខ្លាំង​បំផុត​ចំពោះ​ទង្វើ​បំពាន​លើ​មហាក្សត្រ​ចាប់តាំងពី​ឆ្នាំ​២០១៤ ពោល​គឺ​បន្ទាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយ​ក​រដ្ឋមន្ដ្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​ចាប់តាំងពី​ពេលនោះ​មក មាន​មនុស្ស​ជាង​១០០​នាក់​ហើយ​ត្រូវបាន​កាត់ទោស​ដោយ​សារ​រំលោភ​ច្បាប់​រាជវង្ស​៕

ព័ត៌មានផ្សេងទៀត