កូរ៉េខាងត្បូង​​ប្រកាស​បើក​​កិច្ចប្រជុំ​បន្ទាន់​​ក្រោយ​ការគំរាមកំហែង​​ជាថ្មី​​ពី​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 10-08-2017 9:32 am 1070
រូបភាព​បាញ់មីស៊ីល​របស់​កូរ៉េខាងជើងកន្លងមក

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ​កូរ៉េខាងត្បូង នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​។​ជា​កិច្ចប្រជុំ​ធ្វើឡើង​បន្ទាប់​ពី​កូរ៉េខាងជើង ប្រកាស​ផែនការ​វាយប្រហារ​ដែន​កោះ​អាមេរិក​។​កិច្ចប្រជុំ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៣​រសៀល​ម៉ោង​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​កូរ៉េខាងត្បូង​លោក​Chung Eui-yong​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​។​

​ទីក្រុង​ព្យុងយ៉ាង​បាន​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ប្រកាស​វាយប្រហា​រកោះ​Guam​អាមេរិក​ស្ថិតក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ផែនការ​នេះ​នឹង​រៀបចំ​រួចរាល់​នៅ​ពាក់កណ្ដាល​ខែ​សីហា​។​ផែនការ​គ្រោង​វាយប្រហារ​ដែនដី​អាមេរិក​ពី​កូរ៉េខាងជើង បន្ទាប់​ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ​និយាយថា កូរ៉េ​ខាងជើង​នឹង​ប្រឈម​ភ្លើងកំហឹង​អាមេរិក បើ​បន្ដ​សកម្មភាព​គំរាមកំហែង​ទៀត​៕

ព័ត៌មានផ្សេងទៀត