ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​​ពី​កុមារី​​លក់​ចំណី​តាម​រថភ្លើង​​ក្លាយ​ជា​​ចៅសង្កាត់​

ដោយ៖ អ៊ុន សុខឡា 09-08-2017 4:21 pm 6909
ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​ចៅសង្កាត់​អូ​រចារ

​ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​ចៅសង្កាត់​អូ​រចារ ស្ថិតនៅក្នុង​ខេត្ត​បាត់ដំបង ជា​អតីត​កុមារី​ម្នាក់​ធ្លាប់​ទូល​នំចំណី លក់​នៅ​តាម​រថភ្លើង ដើម្បី​យកប្រាក់​ចិញ្ចឹម​ម្តាយ​។ កញ្ញា​រ៉ូ​ហ្ស៊េ​ត​បាន​រៀនសូត្រ​តាម​ម្តាយ​តាំង​ពី​របៀប​នៃ​ការរក​ប្រាក់ រួម​ទាំង​ការ​ចូល​ប្រឡូក​នយោបាយ​ផងដែរ​។ ម្តាយ​កញ្ញា​រ៉ូ​ហ្ស៊េ​តដែល​គាំទ្រ​គណបក្ស​សម រង្ស៊ី​តែងតែ​យករ៉ូ​ហ្ស៊េ​ត​ទៅ​តាម​ជានិច្ច នៅពេល​ទៅ​ចូលរួម​វេទិការ​នយោបាយ នៅ​ទីស្នាក់កាគណបក្ស​ស្ថិតនៅ​ខេត្ត​បាត់ដំបង​។ ម្តាយ​រ៉ូ​ហ្ស៊េ​តត្រូវបាន​ជ្រើសរើស​ធ្វើ​ជា​ចុងភៅ​ចម្អិន​អាហារ​នៅ​ស្នាក់ការ​បក្ស ដូច្នេះ​ហើយ​ទាំង​រ៉ូ​ហ្ស៊េ​ត​និង​ម្តាយ​តែង​ស្នាក់​នៅ​ទីស្នាក់ការ រហូត​កញ្ញា​មានឱកាស​ជួប​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់ និង​បាន​ទទួល​ការបណ្តុះបណ្តាល​ពី​កិច្ចការងារ​មួយចំនួន​។ ចាប់តាំងពី​ពេលនោះ​កញ្ញា​ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​គិតថា នឹង​ចូលប្រឡូក​ក្នុង​នយោបាយ ដើម្បី​មាន​ឱកាស​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​។

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​កញ្ញា​ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​ចៅសង្កាត់​អូរ​ចារ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

 

ព័ត៌មានផ្សេងទៀត