ស្លាប់​៩​នាក់​​របួស​១៦៤​នាក់​​ដោយសារ​​គ្រោះ​រញ្ជួយ​ដី​​នៅ​ចិន​

ដោយ៖ ពេញ ផេង 09-08-2017 9:39 am 283
នៅ​កន្លែង​រងគ្រោះ

​មនុស្ស​៩​នាក់​ស្លាប់​និង​១៦៤​របួស​ដោយសារ​តែ​ការរញ្ជួយ​ដី​នៅ​ចិន​។ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ក៏​មាន​ភ្ញៀវទេសចរ ៦​នាក់​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ តំបន់ភ្នំ​ដាច់ស្រយាល​មួយ​ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត​ស៊ី​ឈួន​(Sichuan) ប្រទេស​ចិន​។​រដ្ឋាភិបាល​នៅ​តំបន់​ស៊ី​ឈួន​បាន​និយាយថា មាន​ភ្ញៀវទេសចរ​១០០​នាក់​ដែល​ជាប់​ក្នុង​ដី​រអិល​បាក់​ដី​ក្រោយ ការរញ្ជួយ​។​ក្រុម​សេវា​អគ្គីភ័យ​នៅ​តំបន់​ស៊ី​ឈួន​បាន​និយាយថា  សណ្ឋាគារ​មួយ​បាន​បាក់​រលំ  ធ្វើឲ្យ​មនុស្ស​មួយចំនួន​រងគ្រោះថ្នាក់ ប៉ុន្តែ​មនុស្ស​២៨០០​នាក់​ទៀត​ត្រូវបាន​ជម្លៀស​ចេញពី​អគារ​ដោយ​សុវត្ថិភាព​។​គួរឲ្យ​ដឹង​ផង​ដែរ​ថា ការរញ្ជួយ​ដី​នៅ​ស៊ី​ឈួន​នេះ​មាន​កម្លាំង​រញ្ជួយ​៧.០​រ៉ិ​ចទ័​រ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត