កូរ៉េខាងជើង​​ផលិត​បាន​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​តូច​ល្មម​​បំពាក់​លើ​​​មីស៊ីល​

ដោយ៖ ពេញ ផេង 09-08-2017 9:28 am 2970
មីស៊ីលកូរ៉េខាងជើង​តាំងបង្ហាញ​ក្នុងពេល​អបអរព្រឹត្ដិការណ៍ជាតិ​កន្លងមក

​កាសែត​Washington Post​បាន​ចេញផ្សាយ​ថា កូរ៉េ​ខាងជើង​បាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ល្មម​សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​រួចរាល់​ហើយ​។​នេះ​បើ​តាម​ការអះអាង​ពី​មន្ដ្រី​នៃ​ក្រុម​ស៊ើបការណ៍​អាមេរិក​។​ក្បាល​គ្រាប់​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​ផលិត គឺ​អាច​បំពាក់​លើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​។​ជាមួយនឹង​ក្បាល​គ្រាប់​ដែល​ទើប​ផលិត​រួច សរុប​ទៅ​កូរ៉េ​ខាងជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​៦០​គ្រាប់​ហើយ​។​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា កូរ៉េខាងជើង​អាច​នឹង​ដាក់​ពង្រាយ​មី​ស៊ី​ល​ICBM​នៅ​ឆ្នាំ​២០១៨​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រាប់​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ទង្វើ​កូរ៉េខាងជើង​ថា រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ​កំពុង​បង្ក​ការគំរាមកំហែង​លើ​អាមេរិក​ទៀត​ហើយ​។​ដូច្នេះ​គេ​មិន​អាច​រួច​ខ្លួន​ទេ គេ​នឹង​ទទួល​ការឆ្លើយតប​យ៉ាង​សក្ដិសម ជា​ការឆ្លើយតប​ដែល​ពិភពលោក​មិនដែល​ឃើញ​៕

ព័ត៌មានផ្សេងទៀត