អ្នកសេដ្ឋកិច្ច​មិន​​បារម្ភ​​ដែល​ពលរដ្ឋ​ខ្មែរ​​ជាង​២​លាន​នាក់​​កំពុង​​ជាប់​បំណុល​​ធនាគារ​​

ដោយ៖ អឿន ភារ៉ា 05-08-2017 9:32 am 1952

​របាយការណ៍​របស់​ក្រុមហ៊ុនក្រេ​ឌី​ត​ប្សូ​រ៉ូ​កម្ពុជា ដែល​មាន​សមាជិក​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៣២​ស្ថាប័ន បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២ ០៩៧ ៨៥៣​នាក់ បាន​ជំពាក់​បំណុល​ធនាគារ ក្នុង​ទឹកប្រាក់​ចំនួន ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ រាជធានី​ភ្នំពេញ​ទទួលបាន​ប្រាក់​កម្ចី​ច្រើនជាងគេ រហូតដល់​ជាង ៥​ពាន់​លាន​ដុល្លារ ខណៈ​ខេត្តសៀមរាប កណ្តាល បាត់ដំបង និង​កំពង់ចាម មានទឹក​ប្រាក់កម្ចី​ចន្លោះ​ពី​៥០០ ទៅ ១​ពាន់​លាន​ដុល្លារ​។ អ្នកវិភាគ​សេដ្ឋកិច្ច​យល់ថា គ្មាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​ធំដុំ​ឡើយ ដោយ​អះអាង​ថា ទំហំ​ទឹកប្រាក់​ដែល​ពលរដ្ឋ​ខ្មែរ​ជំពាក់​នេះ មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះទេ​។ ទោះជា​យ៉ាងណា លោក​ចាន់ សុផល ជំរុញ​ឲ្យ​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​បន្ថែមទៀត ដើម្បី​ឲ្យ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ​ស្រប​ទៅ​តាម​គោលដៅ ខណៈ​ដែល​ក្នុង​របាយការណ៍​បញ្ជាក់​ថា ប្រាក់កម្ចី​ដែល​អតិ​ជន​ទូទាំងប្រទេស​មិន​ទាន់​សង​នៅមានកម្រិត​ខ្ពស់ ជាពិសេស ពលរដ្ឋ​នៅ​តាម​ជនបទ​។ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោក​ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច ដូចតទៅ​៖

​សំឡេង​៖

លោកចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច

ព័ត៌មានផ្សេងទៀត