បងប្អូន​កូរ៉េ​ទាំង​ពីរ​​ពិតជា​មិន​អាច​​វិល​មក​រួមរស់​​ជាមួយគ្នា​​បាន​មែន​?

ដោយ៖ ពេញ ផេង 01-08-2017 1:08 pm 276
ផែនទីតំណាងទឹកដី​កូរ៉េខាងជើង​និងកូរ៉េខាងត្បូង

​ចាប់តាំងពី​បញ្ចប់​សង្គ្រាម​បែងចែក​ទឹកដី​ឆ្នាំ​១៩៥០-១៩៥៣ កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​ដ្បិតថា​បញ្ឈប់​ការប្រយុទ្ធ​គ្នា ប៉ុន្ដែ​សង្គ្រាម​ដោយ​ពាក្យសម្ដី សង្គ្រាម​ដោយ​ប្រយោល​កើតឡើង​ជា​ញឹកញាប់​។​នោះ​គឺ​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ដបន្ទាប់ ឌឺដង​ដាក់​ការធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​ជាមួយ​អាមេរិក​។​រីឯ​កូរ៉េខាងត្បូង​បាន​ត្រឹម​ផ្ញើ​សារ​ថ្កោលទោស​ទៅវិញ​។​អន្ដរជាតិ​ធ្លាប់ជួយ​ជំរុញ​ឲ្យមាន​ការបង្រួប​បង្រួ​ម​ឡើងវិញ​ដែរ ពិសេស​ប្រជាជន​ដែល​នៅ​មាន​ជីវិត​ពី​សម័យ​សង្គ្រាម បាន​ទទូច​ឲ្យ​ផ្សះផ្សា​ជា​កូរ៉េ​តែមួយ​។​ប៉ុន្ដែ​គោលបំណង​នេះ​គ្មាន​លទ្ធផល​ទេ សូម្បី​ការជួបពិភាក្សា​ដោះស្រាយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ ក៏​មាន​តិចតួច​បំផុត ចុះ​ទម្រាំ​ឲ្យ​បង្រួបបង្រួម​គ្នា​វិញ​នោះ​។​តើ​បងប្អូន​កូរ៉េ​ទាំង​ពីរ​ពិតជា​ត្រូវ​បែក​គ្នា​រហូត​ឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ឯម វណ្ណា​រ៉ា នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

​សំឡេង​៖​

ព័ត៌មានផ្សេងទៀត