ពាក្យ​​«​ល័ក្ខខ័ណ្ឌ​,​​លក្ខខណ្ឌ ​និង​លក្ខខ័ណ្ឌ​»​​មួយ​ណា​ត្រូវ​?​

ដោយ៖ ខាត់ សុធី 30-07-2017 10:59 am 1940

​បច្ចុប្បន្ននេះ ពាក្យ​«​ល័ក្ខខ័ណ្ឌ​» ដូច​មិនសូវ​ឃើញ​មាន​អ្នកសរសេរ​នោះទេ ប៉ុន្តែ​ភាគច្រើន​គឺ​សរសេរ​ពាក្យ​«​លក្ខខណ្ឌ លក្ខខ័ណ្ឌ​»​បែបនេះ​ទៅ​វិញ​។ តើ​ពាក្យ​ទាំងបី​នេះ សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?

ក្នុង​វចនានុក្រម​ខ្មែរ​បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពាក្យ​នេះ​គឺ​សរសេរ​បាន​ពីរបែប​គឺ​«​ល័ក្ខខ័ណ្ឌ ឬ លក្ខខណ្ឌ​»  ត្រឹមត្រូវ​ដូចគ្នា តែ​ពាក្យ​«​លក្ខខ័ណ្ឌ​»​បែបនេះ មិន​ត្រឹមត្រូវ​ទេ​។​

ពាក្យ​«​ល័ក្ខខ័ណ្ឌ ឬ លក្ខខណ្ឌ​»​មានន័យ​ថា កម្រិត​,​សង្កាត់​,​ប៉ែក​ដោយឡែក​,​កំណត់​,​គោល​…​។​

​ឧទាហរណ៍​៖ ទី​មាន​លក្ខខណ្ឌ​, សម្តី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់​….៕


ព័ត៌មានផ្សេងទៀត