អាមេរិក​​​​មិន​ហ៊ាន​​លែងដៃ​​អាស៊ី​​​​ព្រោះ​ខ្លាច​ចិន​​ឆក់​ឱកាស​?

ដោយ៖ ពេញ ផេង 25-07-2017 10:58 am 201
ទង់ជាតិអាមេរិក(ចំហៀងខាងលើ)និងទង់ជាតិចិន

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ លោក​បាន​ប្រកាស​ពី​គោលនយោបាយ “​គិត​អាមេរិក​មុនគេ​” ដោយ​គោលនយោបាយ​ការ​បរទេស​មួយ​ចំនួន​ត្រូវ​កាត់បន្ថយ​។​ជាក់ស្ដែង​លោក​បាន​លើក​ឧទាហរណ៍​ពី​តំបន់​អាស៊ី អាស៊ី​ប៉ាស៊ីហ្វិក​ជាដើម​។​ក្រោយ​ជាប់ឆ្នោត​ចូលកាន់​តំណែង​លោក​ពិត​បាន​ប្រើ​គោលនយោបាយ​គិតពី​អាមេរិក​មុនគេ​មែន ប៉ុន្ដែ​លោក​នៅតែ​មិន​បោះចោល​តំបន់​អាស៊ី​ដដែល​។​អាមេរិក​នៅ​តែ​បន្ដ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ដ​នៅអាស៊ី មាន​កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន​ជាដើម​។​តើ​តំបន់​អាស៊ី​មាន​សារៈសំខាន់​យ៉ាង​ណា​ទើប​អាមេរិក​មិន​អាច​រំលង​បាន​?​ឬ​មួយ​ក៏​ខ្លាច​ចិន​វាទទី​យក​តំបន់​នេះ​តែឯង​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​សូ ចន្ថា នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត