ពាក្យ​​«​ស​ប់​,​សព​,​សព្វ,សប្តិ​»​​មានន័យ​​ដូចម្តេច​ខ្លះ​?​

ដោយ៖ ខាត់ សុធី 23-07-2017 3:50 pm 1512

​ពាក្យ​ទាំង​​នេះ មានន័យ​ដាច់ដោយឡែក​ពីគ្នា​។​

-​ស​ប់ ជា​.​កិ​.​មានន័យ​ថា​៖ ស្រូប​ដោយ​ស្នប់​,​ទាញ​រុញ​ដោយ​ស្នប់​រឿ​យៗ​ឲ្យមាន​ខ្យល់​។​ដូចជា សប់​ទឹក​,​សប់​ស្នប់​…..​។​

-​សព ជា​.​ន​. មានន័យ​ថា​៖​ខ្មោច​ស្រស់​,​រូប​បុគ្គល​ស្លាប់​,​សាក​ខ្មោច : តម្កល់​សព​,​ធ្វើ​បុណ្យ​សព​,​បិណ្យ​លើកសព​,​រំលាយ​សពុ​,​បូជាសព​។​សាកសព​៖​រូបរាង​បុគ្គល​ស្លាប់​…​។​

-​សព្វ មានន័យ​៣​បែប​៖

​ទី​១-​ជា​.​គុ ឬ កិ​. វិ​. មានន័យ​ថា​៖​ទាំងពួង​,​ទាំងមូល​,​ទាំងអស់​,​ទាំងស្រុង​,​ទាំងគ្រប់​,​ទូទៅ​…​ដូចជា ឃើញ​សព្វ ចេះ​សព្វ ដឹង​សព្វ​……​។​សព្វ​ជាតិ គឺ​រាល់​ជាតិ​។ មនុស្ស​សព្វជាតិ គឺ​មនុស្ស​មិនបានការ​។ សព្វសារពើ គឺ​អ្វីៗ​ទាំងអស់​…​។​

​ទី​២-​ជា​.​កិ​. ប្រើ​ជា​.​កិ​. មានន័យ​ថា ពេញ​,​គាប់​,​ស្ម័គ្រ​ស្មោះ​,​ត្រូវ​,​ឥត​ខុស​។​ប្រើ​ចំពោះ​តែ​រាជ​សព្ទ និង​សង្ឃ​ស​ព្ទ ៖​ទ្រង់​សព្វព្រះរាជហឫទ័យ​, សព្វព្រះទ័យ​។​

​ទី​៣-​ជា .​វិ ស​. ឬ គុ​. គ្រប់យ៉ាង​,​ទាំងស្រុង​…​។​សព្វ​គុណ គឺ​គុណសម្បត្តិ​គ្រប់យ៉ាង​…​។ សព្វ​ញ្ញូ គឺ​លោក​អ្នក​ត្រាស់ដឹង​សព្វ​។ សព្វន្តរាយ គឺ​អន្តរាយ​ទាំងពួង​…​។​

 -​សប្តិ​(​យល់សប្តិ​) ជា​.​កិ​. មានន័យ​ថា ដេក​លក់​ឃើញ​អារម្មណ៍​ផ្សេងៗ ឬ​ដំណើរ​ឃើញ​អ្វីៗ ក្នុង​កាល​កំពុង​ដេកលក់​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ភ​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត