លួច​​រៀន​​ចាប៉ី​​លាក់​​ឪពុក​ម្តាយ តែ​​ឥឡូវ​​បាន​​ឱកាស​​លេង​​បង្ហាញ​​ពិភព​លោក​

ដោយ៖ ទ្រី សីហៈ 23-07-2017 1:34 pm 3611
លោក គាត សុគីម / រូបថតដោយ៖ អ៊ុំ ចាន់រក្សា

​សព្វថ្ងៃ​នេះ​គេ​កម្រ​បានឃើញ​ការសម្ដែង ចាប៉ីដងវែង នៅ​តាម​ពិធីបុណ្យ​ផ្សេងៗ ដូច​កាលពី​មុន​ណាស់​។ រីឯ​អ្នក​ដែល​សិក្សា​ជំនាញ​ចាប៉ី ក៏​មាន​តិចតួច​ផងដែរ​។ កាលពី​អំឡុង​ឆ្នាំ​២០១២ យុវជន​ម្នាក់ បាន​សម្រេចចិត្ត​លួច​រៀន​ចាប៉ីដងវែង ដោយ​មិន​ឲ្យ​ឪពុក​ម្ដាយដឹង​នោះ​ទេ ដោយ​លោក​បារម្ភ​ថា ឪពុកម្ដាយ នឹង​មិន​អនុញ្ញាត​ឲ្យ​រៀន​ឧបករណ៍​តន្ត្រីបុរាណ​មួយ​នេះឡើយ ព្រោះ​សង្គម​មិនសូវ​ឲ្យ    តម្លៃ ម្យ៉ាង​ជំនាញ​នេះ​មិន​ផ្ដល់​ចំណូល​ច្រើន​នោះ​ដែរ​។ បើទោះជា​យ៉ាងណា យុវជន គាត សុ​គីម ​បាន​ជំនះ​រៀន​ចាប៉ីដងវែង រហូត​ក្លាយខ្លួន​ជា​គ្រូបង្រៀន​ដេញចាប៉ី​នៅ​សមាគមន៍​ចាប៉ី​អមតៈ ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ លោក សុ​គីម នឹង​នាំយក​ចាប៉ីដងវែង​ខ្មែរ ទៅ​សម្ដែង​ក្នុង​មហោស្រព​តន្ត្រីបុរាណ នៅ​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ចូលរួម​។​
 

​បទ​យកការណ៍​ដោយ​៖ ទ្រី សី​ហៈ​  

ព័ត៌មានផ្សេងទៀត