វិធានការ​រំដោះ​ចិញ្ចើម​ផ្លូវ​​របស់​លោក​ឃួង ស្រេងនឹង​មាន​ប្រសិទ្ធភាព​កម្រិតណា​?

ដោយ៖ សៅ វិសាល 21-07-2017 6:14 pm 785

​ជា​កិច្ច​ការ​បន្ត​ពី​ថ្នាក់ដឹកនាំ​អាណត្តិ​មុនៗ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ចេញ​វិធានការ ជាថ្មី​ម្តងទៀត ទាក់ទង​នឹង​ការរៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ ដែល​ប្រជាពលរដ្ឋ បាន​រំលោភ​ធ្វើ​អាជីវកម្ម ជា​ចំណតរថយន្ត ម៉ូតូ ទង្វើ​ទាំងនេះ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​ផងដែរ​។ ការប្រកាស​រំដោះ​ចិញ្ចើម​ផ្លូវ​នេះ ធ្វើឡើង​ក្នុង​កិច្ចពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ កក្កដា​។ តើ​ការប្រកាស​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​នេះ នឹង​មាន​ប្រសិទ្ធភាព​កម្រិតណា​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។

សំឡេង

ព័ត៌មានផ្សេងទៀត