អ្នកស្រី​អ៊ឹង សុ​ផា​​ពី​ឈ្មួញ​ផ្លែឈើ​​ក្លាយជា​​ម្ចាស់​សិប្បកម្ម​

ដោយ៖ អ៊ុន សុខឡា 19-07-2017 5:08 pm 1228
​អ្នកស្រី​អ៊ឹង សុ​ផាអំឡុងពេលចូលរួមនៅក្នុងកម្មវិធីរបស់វិទ្យុវាយោ

​កើត​ក្នុង​ត្រកូល​គ្រួសារ​មួយ ប្រកបរ​បរជា​អ្នកលក់ដូរ​ស្ថិតនៅក្នុង​ខេត្ត​កំពត អ្នកស្រី​អ៊ឹង សុ​ផា​បាន​សម្រេច​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ដោយ​ងាក​មក​​ប្រកប​របរ​ជា​ឈ្មួញ នាំ​ផ្លែឈើ​ពី​ប្រទេស​ជិតខាង​មក​លក់​នៅ​ក្នុងស្រុក​។ យ៉ាងណា អ្នកស្រី​បាន​បោះបង់​របរ​នេះ និង​ត្រូវបាន​ម្តាយ​រៀបចំ​ឲ្យមាន​គ្រួសារ ហើយ​បច្ចុប្បន្ន​អ្នកស្រី​មាន​កូន​ចំនួន​៥​នាក់​នៅក្នុង​បន្ទុក​។ បន្ទាប់ពី​ចំណាយ​ពេល​បំពេញ​តួនាទី​ជា​ស្ត្រី​មេផ្ទះ អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ អ្នកស្រី​ត្រូវបាន​ស្វាមី​លើកទឹកចិត្ត​ឲ្យចូល​ប្រឡូក​នៅក្នុង​សង្គម​។ ដូច្នេះ​ដោយ​សារ និស្ស័យ​ស្រឡាញ់​ក្រមា​ខ្មែរ អ្នកស្រី​សុ​ផា បាន​សម្រេច​បង្កើត​សិប្បកម្ម​ផលិត​ក្រមា​ខ្មែរ​។ មុន​បង្កើត​សិប្បកម្ម​ក្រមា​ខ្មែរ អ្នកស្រី​ត្រូវបាន​ស្វាមី​លើកទឹកចិត្ត​ ឲ្យ​បន្ត​ការសិក្សា​ផងដែរ ដោយ​នៅ​ឆ្នាំ​២០១៣ អ្នកស្រី​បាន​សិក្សា​បំពេញវិជ្ជា ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ បច្ចុប្បន្ន​អ្នកស្រី​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៤​។

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​អ៊ឹង សុ​ផា​ម្ចាស់​សិប្បកម្ម​ក្រមា​ខ្មែរ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត