លោក​កឹម សុខា ជួប​មន្ត្រី​ការបរទេស​ អង់គ្លេស​ពិភាក្សា​​ពី​នយោបាយ​​មុន​ការបោះឆ្នោត​​ឆ្នាំ​២០១៨​

ដោយ៖ ខាត់ សុធី 17-07-2017 4:56 pm 864

​លោក​កឹម សុខា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី អា​លី​ស ទ្រូ​មែន​(Alice Truman) ជា​ប្រធាន​ក្រុម​ទទួលបន្ទុក​កិច្ចការ​អាស៊ាន នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រសួងការបរទេស​ចក្រ​ភព​អង់គ្លេស នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃ​ទី​១៧ កក្កដា​នេះ ។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​កឹម សុខា នៅលើ​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់​លោក ការជួប​គ្នា​នេះ គឺ​ជជែក​ពិភាក្សា​អំពី ស្ថានភាព​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ កន្លងទៅ និង​ស្ថានភាព​នយោបាយ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ឆ្នាំ​២០១៨ ដែល​នឹង​ចូលមក​ដល់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​៕

ព័ត៌មានផ្សេងទៀត