MSAចាប់ដៃគូ​ជាមួយVLTនឹងផ្តល់​សេវាកម្ម​នាំមុខគេ​ផ្នែក​ទីផ្សារ​ឌីជីថលនៅ​កម្ពុជា​

ដោយ៖ សៅ វិសាល 17-07-2017 4:25 pm 369

​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការសហការ​ជា​ដៃគូ​ជាមួយ VLT ភ្នាក់ងារ​ផ្សព្វផ្សាយ​ឌីជីថល ដែល​ឈ្នះ​ពានរង្វាន់​ជាច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ពេញលេញ​ផ្នែក​ទីផ្សារ​ឌីជីថល​ជូន​ដល់​ម៉ាក​យីហោ​ក្នុងស្រុក និង អន្តរជាតិ សំដៅ​ចូលរួម​ជម្រុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​ ភាព​ជា​​ដៃគូ​នេះ នឹង​ធ្វើឲ្យ

MSA ពង្រឹងសមត្ថភាព​បន្ថែមទៀត​លើ​ជំនាញ​របស់​ខ្លួន​ក្នុង​ផ្នែក​សេវាកម្ម​ផ្សព្វផ្សាយ និង​ទីផ្សារ ស្របពេល​ដែល​ខ្លួន​បាន​ឈរជើង​ដោយ​ជោគជ័យ​រយៈពេល​១៦​ឆ្នាំ​មកហើយ​។​

MSA បាន​កសាង​ទំនុកចិត្ត និង សម្ព័ន្ធភាព​ជា​យូរ​មក​ហើយ​ក្នុង​ការជួយ​បង្កើត និង​ដំណើរកា​រលើ​ទីផ្សារ​លើ​ម៉ាក​យីហោ​ជាច្រើន​ដូចជា​Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s,Sanofi, Revlon...​។​ល​។ ហើយ​ភាព​ជា​ដៃគូ​ថ្មី​នេះ​គឺជា​កត្តា​ជម្រុញ​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍ និង​ផ្តល់​ទំនុកចិត្ត នៅ​ក្នុង​សម្ព័ន្ធភាព​រវាង​អតិថិជន និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​មួយ​នេះ​។​

VLT នាំមក​នូវ​ភាព​ជា​ដៃគូ និង​ការកំណត់​យុទ្ធ​សាស្ត ព្រមទាំង​ការអនុវត្ត​កាន់តែ​មាន​ប្រសិទ្ធិភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​វិស័យ​ឌីជីថល​និង​បច្ចេកវិទ្យា​។ ក្រុមហ៊ុន​នេះ​បាន​ធ្វើការ​ជាមួយ​ម៉ាក​យីហោ​ល្បី​ជាច្រើន​ដូចជា BMW, DBS, Sony, P1, និង Astro​ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​ភ្នាក់ងារ​ឯករាជ្យ​ឆ្នើម​ប្រចាំ​ឆ្នាំ និង ជា​ភ្នាក់ងារ​ឌីជីថល ប្រចាំឆ្នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​5​ឆ្នាំ​ជាប់ៗ​គ្នា​។​
​លោក កៅ​ភិរុណ​អគ្គនាយក​ប្រតិបត្តិក្រុ​ម​ហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​MSA បាន​មានប្រសាសន៍ថា “​ខ្ញុំ​ចង់​និយាយ​នូវ​អ្វី​ដែល​អ្នក​ផ្សេង​មិន​ហ៊ាន​និយាយ ឌីជីថល គឺជា​និន្នាការ​មួយ​” លោក​បាន​បន្ថែមទៀតថា “​ឌីជីថល​គឺជា​ស្នូល​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងឡាយ​ដែល​យើង​ធ្វើ​ដើម្បី​អតិថិជន​របស់​យើង ។ មនុស្សម្នា​បាន​ទទួលស្គាល់​និង​បាន​ប្រើប្រាស់​វា​យ៉ាង​រលូន ហើយ​វា​ក៏​វិធីសាស្ត្រ​ដែល​យើង​ត្រូវតែ​គិតដល់​”​។​

​លោក​Adrian Lim អគ្គនាយក​ប្រតិបត្តិ VLT ក៏​បាន​ថ្លែង​ផងដែរ​ថា “​យើង​មានក្តី​សោមនស្ស​រីករាយ​ដែល​បាន​នៅ​ទី​នេះ​ជាមួយ​MSA ។ វិស័យ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​នៅ​ក្មេងខ្ចី និង កំពុង​មាន​តម្រូវការ​ក្នុង​ការរីកចម្រើន​យ៉ាងខ្លាំង យើង​រីករាយ​នឹង​ចែករំលែក​បទពិសោធ​ន៏​របស់​យើង​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ និង ខ្លឹមសារ​នៃ​សារ​ដ៏​មាន​អត្ថន័យ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ភាពជោគជ័យ​នៃ​ម៉ាក​យីហោ​ដែល​គាត់​ធ្វើការ​ជាមួយ​”​។​

​កាលពី​ឆ្នាំ 2016​ក្រុមហ៊ុន Kantar TNS​បាន​អោយ​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​ការផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការផ្សាយ​មាតិការ​ពី​ម៉ាក​យីហោ និង​អន្តរ​កម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេ្វស​បុក​ខ្ពស់បំផុត​។

​ដល់​ចំនុច​នេះ​លោក កៅ ភិរុណ បាន​មាន​ចំណាប់​អា​រម្ម​ណ៏​លើ​បញ្ហា​នេះ​ថា “​ភាព​ជា​ដៃគូ​នេះ​សំដៅ​ដល់​ការអភិវឌ្ឍ​ការផ្សព្វផ្សាយ​ក្នុង​វិស័យ​ឌីជីថល ក៏ដូចជា​ប្រសិទ្ធិភាព​នៃ​ការបញ្ជ្រាប​ពី​អាជីវកម្ម​និង​ម៉ាក​យីហោ​ទៅកាន់​សាធារណជន​” ។ លោក​បាន​បន្ថែមថា “​យើង​នឹង​នាំយក​គំនិត​យោបល់​របស់​អ្នក​មាន​បទពិសោធ​ន៏​ចាស់ទុំ​ចូលមកក្នុង​វិស័យ​ឌីជីថល​ដ៏​ក្មេងខ្ចី​របស់​យើង​នេះ​ផងដែរ​” ។

​អំពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

MSA បាន​បម្រើ​ដល់​ការផ្សព្វផ្សាយ​ម៉ាក​យីហោ​ជាច្រើន​ទាំង​ក្នុង និង ក្រៅ​ប្រទេស​អស់​រយៈពេល​16​ឆ្នាំ​មកហើយ ហើយ​កំពុងតែ​កសាង​ទំនុកចិត្ត​ក្នុងចំណោម​អតិថិជន​ទាំងអស់​របស់​ខ្លួន​រួមមាន EVA Air, AIA, Yeo’s, Sanofi, Rohto, Wrigly, Revlon, Slik Air, Smart, Honda​រួម​នឹង​ម៉ាក​យីហោ​ជាង 50 ទៀត​។ សេវាកម្ម​ពេញលេញ​របស់​យើង បាន​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន​របស់​យើង​ទាំង តម្លៃ​ប្រកួតប្រជែង សន្សំសំចៃ​ពេលវេលា រួម​ទាំង​គុណភាព​។​
​អំពី​VLT

VLT​គឺជា​ភ្នាក់ងារ​ដែល​លើស​ពី​ភ្នាក់ងារ​ផ្នែក​ឌីជីថល​។ យើង​បាន​បង្កើតឲ្យមាន​បទពិសោធន៏​ជា​ច្រើន ដែល​ជួយ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អោយ​មាន​ភាពប្រសើរឡើង យើង​បាន​ធ្វើការ​រួម​បញ្ចូល​គ្នា​រវាង​យុទ្ធសាស្ត្រ គំនិត​ច្នៃប្រឌិត បច្ចេកវិទ្យា និង ខ្លឹមសារ​នៃ​សារ​ដ៏​ទាក់ទាញ ជាមួយ​ក្រុមការងារ​រាប់រយ​នាក់​ធ្វើការ​ប្រក​ដោយ​វិន័យ ការច្នៃប្រឌិត និង ផលិតភាព​។ ជា​លទ្ធផល​យើង​ទទួលបាន​ការងារ​ជាមួយ​យីហោ​លំដាប់​ពិភពលោក​ដូចជា Astro,BMW, DBS, P1 និង Sony​។ ជាងនេះទៀត យើង​បាន​ជួយ​ដល់​អាជីវកម្ម​ថ្មីៗ ផងដែរ​។ កាលពី​4​ឆ្នាំ​កន្លង​ទៅ VLT​ទទួលបាន​ពានរង្វាន់​ជា ភ្នាក់ងារ​ឆ្នើម​ប្រចាំឆ្នាំ​ចំនួន​25​ដង រួម​ទាំង​ត្រូវ​បាន​ទទួល​នាម​ជា​ភ្នាក់ងារ​ឯករាជ្យ​ឆ្នើម​ប្រចាំឆ្នាំ​ផ្នែក​យុទ្ធនាការ​អាស៊ី​អាគ្នេយ៏ និង ភ្នាក់ងារ​ឌីជីថល​នៅ​ម៉ា​ឡ​ស៊ី​ប្រចាំឆ្នាំ 2013 2014 2015 និង​2016​។ VLT​ក៏​ធ្វើ​ការវិនិយោគ​លើ​ប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ​ផងដែរ ដែល​បណ្តាក់​ទុន​លើ​ការបង្កើត Studio បង្កើត​សហគម មូលនិធិ​រូ​ម​ទុន និង បណ្តាញ​ក្រុមការងារ ។​
 

 

ព័ត៌មានផ្សេងទៀត