ការវាយប្រហារ​នៅ​​អាស៊ីអាគ្នេយ៍​​​ជាប់ទាក់ទង​នឹង​​​ក្រុម​រដ្ឋ​អ៊ីស្លាម​​​នៅ​ម៉ូ​ស៊ួល​

ដោយ៖ ពេញ ផេង 17-07-2017 3:51 pm 570
ទិដ្ឋភាព​នៃមហន្ដរាយ​កើតឡ់ើង​ដោយសារសង្គ្រាម​នៅក្រុងម៉ូស៊ួល​ប្រទេសអ៊ីរ៉ាក់

​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​បាត់បង់​ទឹកដី​នៅ​តំបន់​មជ្ឈិម​បូព៌ា ដូចជា​នៅ​ក្រុង​ម៉ូ​ស៊ួលប្រទេស​អ៊ីរ៉ាក់ និង​តំបន់​មួយចំនួន​ទៀត​នៅ​ស៊ី​រី​ជាដើម ធ្វើ​ឲ្យ​សមាជិក​ពួកគេ​កំពុងតែ​ងាក​មក​បង្ក​ចលាចល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ម្ដង​។​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មាន​មន្ដ្រី​ប៉ូលិស​ជាច្រើន​នាក់​ត្រូវ​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​សម្លាប់ ក្នុងនោះ​មាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​ចា​កាតា និង​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ក្រុង​មេ​ដាន​។​

​អង្គភាព​ប្រឆាំង​ភេរវកម្ម​ឥណ្ឌូនេស៊ី​បាន​ប្រាប់ឲ្យដឹង​ថា ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មន្ដ្រីប៉ូលិស មាន​ជាប់ទាក់ទង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​បាត់បង់​ទឹក​ដី​នៅ​ទីក្រុង​ម៉ូ​ស៊ួលប្រទេ​សអ៊ី​រ៉ាក់និង​ប្រទេ​សស៊ី​រី​។​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី ពួក​គេ​ធ្វើបែបនេះ​ដើម្បី​បញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​នៅតែ​មាន​វត្ដ​មាន​មិនមែន​រលាយ​បាត់​ទេ​។​រីឯ​អ្នកជំនាញ​ផ្នែក​ភេរវកម្ម​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​អះអាងថា មាន​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រមាណ​២​លាន​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ឯណោះ ក្រុម​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុងតែ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ហ្វីលីពីន និង​កាន់កាប់​តំបន់​មួយចំនួន​ក្នុង​ក្រុង​ម៉ា​រ៉ាវី ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ជិត​ពីរ​ខែ​មក​ហើយ សម្លាប់​មនុស្ស​ជាង​៥០០​នាក់​។​រដ្ឋាភិបាល​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ កំពុង​ព្រមាន​ពី​គ្រោះថ្នាក់​នៅ​ពេល​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុង​បង្ហាញ​វត្ដ​មាន​ក្នុង​តំបន់​៕

ព័ត៌មានផ្សេងទៀត