មនុស្ស​៩​នាក់​​ស្លាប់​ដោយសារ​​ទឹកជំនន់​កើតឡើង​​ភ្លាមៗ​​នៅ​Arizona

ដោយ៖ ពេញ ផេង 17-07-2017 3:07 pm 901
ទឹកជំនន់វាយប្រហារនៅអារីហ្សូណា

​យ៉ាងហោច​ណាស់​មនុស្ស​៩​នាក់​បាន​លង់ទឹក​ទន្លេ​នៅ​Arizona​សហរដ្ឋអាមេរិក នៅពេលដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​បង្ក​ជា​ទឹកជំនន់​ភ្លាមៗ​។​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​ម្នាក់​ទៀត ដែល​ពុំ​ទាន់​មាន​បង្ហាញ​ពី​អត្តសញ្ញាណ​។​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​រាយ​ការណ៏​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​មាន​ក្មេង​ចំនួន​២​នាក់​។​ក្រុម​ការងារ​ផ្នែក​អាកាសធាតុ​ជាតិ​នៅ​រដ្ឋធានី​Phoenix បាន​និយាយថា តំបន់​ភាគច្រើន​នៃ​រដ្ឋ​Arizona​ស្ថិតនៅក្រោម​ការតាមដាន​ទឹកជំនន់​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ភ្លាមៗ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត