១៧ កក្កដា ២០១៧ គឺជា​ខួប​៥​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ៖ គង់ ឧត្តម 17-07-2017 1:46 pm 2390
រូបសញ្ញា គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី កាលមិនទាន់ច្របាច់បញ្ចូលគ្នា ជាគណបក្សសង្រ្គោះជាតិ ។

​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍ ស្តីអំពី ខួប​៥​ឆ្នាំ នៃ​ថ្ងៃ​កំណើត​របស់​បក្ស​ខ្លួន ។ គណបក្ស​សង្គ្រោះ​ជាតិ កើតចេញពី​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា ។​

​ក្រោយ​ប្រកាស​ច្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​ទាំងពីរ​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដោយ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត