រឿង​អាថ៌កំបាំង​​ទាំង​១០​​របស់​កំពូល​​តារា​ក្បាច់គុន​​កុង​ហ្វូ​ឈិន ឡុង​

ដោយ៖ ពេញ ផេង 17-07-2017 12:57 pm 2426
​លោក​Jackie Chanឬ​ឈិន ឡុង​

​លោក​Jackie Chan(​ឈិន ឡុង​)​កើត​នៅ​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​១៩៥៤ ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​។​លោក​ជា​កំពូល​តារា​ក្បាច់គុន​កុង​ហ្វូ​ចិន មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​ភាពយន្ដ​។​រាល់​ភាពយន្ដ​ដែល​លោក​សម្ដែង សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ដោយសារ​តែ​ការសម្ដែង​ជាមួយ​ភាព​ប៉ិនប្រសប់ បែប​ក​ប្លែង ប្រយុទ្ធ និង​មាន​ភាពរហ័សរហួន​។​តែ​យ៉ាងណាមិញ ប្រហែល​មាន​អ្នកគាំទ្រ​ខ្លះ​មិន​បានដឹង​រឿង​អាថ៌កំបាំង​ទាំង​១០​របស់​លោក​ទេ​។​តើ​អាថ៌កំបាំង​ទាំង​១០​នោះ​មាន​អ្វីខ្លះ​?

១ តើ​លោក​Jackie Chan​ស្រឡាញ់​នរណា​ខ្លាំង​ជាង​គេ​បំផុត​?

លោក​Jackie Chan​បាន​កសាង​ទំនាក់ទំនង​ដ៏​ផ្អែមល្អែម​ជាមួយ​មនុស្ស​ស្រី​ជា​ច្រើន​។​ភរិយា​របស់​លោក​គឺ​អ្នកស្រី​Joan Lin ដែល​ជា​តា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ដែរ​នៅ​ហុងកុង ហើយ​បាន​ចូលនិវត្ដន៍​ពី​ការងារ​សម្ដែង បន្ទាប់ពី​បាន​រៀបការ​ជាមួយ​លោក​Jackie Chan​។​បច្ចុប្បន្ន​ជា​ស្ដ្រី​មេផ្ទះ​។​យ៉ាងណា​ក៏​ដោយ​ស្ដ្រី​ដែល​លោក​Jackie Chan​ស្រឡាញ់​បំផុត​គឺ​Teresa Teng ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់​ក្នុង​ប្រទេស​ចិន​។​

២ អ្វី​ដែល​លោក​Jackie Chan​ខ្លាច​បំផុត​?

​លោក​Jackie Chan​ខ្លាច​ការចាក់​ថ្នាំ​ណាស់​។​លោក​បាន​ប្រាប់ឲ្យដឹង​ក្នុងពេល​ផ្ដល់​បទសម្ភាស​ន៍​មួយ​ថា វា​ពិតជា​មិន​គួរឲ្យ​ជឿ​ហើយ​ពិតជា​រន្ធត់​ខ្លាំងណាស់ នៅពេល​ឃើញ​ម្ជុលចាក់​ចូលក្នុង​ស្បែក​។​

៣ ភាពយន្ដ​ដំបូង​របស់​លោក​

ភាពយន្ដ​ដែល​លោក​Jackie Chan​សម្ដែង​ដំបូង​គេ​គឺ “Seven Little Valiant Fighters” ដែល​គេ​ស្គាល់​ថា “Big and Little Wong Tin Bar” ដាក់​បញ្ចាំង​ដំបូង​ក្នុង​ឆ្នាំ​១៩៦២​។​

៤ លោក​Jackie Chan​ត្រូវបាន​គេ​ប្ដឹង​

​នៅពេល​រឿង​“Snake in the Eagle’s Shadow”​ចាក់​បញ្ចាំង វា​ជា​ពេលដែល​លោក​Jackie Chan​ត្រូវបាន​អ្នការពារ​សត្វ​មួយចំនួន​ប្ដឹង ដោយសារ​តែ​ក្នុង​រឿង​មាន​ឈុត​ប្រយុទ្ធ​រវាង​សត្វ​ឆ្មា​ជាមួយ​សត្វ​ពស់​។​

៥ ការ​គេង​របស់លោក​Jackie Chan

គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​លោក​Jackie Chan​គេង​បានតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​កាល​លោក​នៅ​ក្មេង ដោយសារ​តែ​រវល់​ក្នុង​ការសម្ដែង​។​

៦ លោក​Jackie Chan​ធ្លាប់ធ្វើ​ជា​អង្គរក្ស​របស់​លោក​Bruce Lee(​លី សៀវ​ឡុង​)

លោក​Jackie Chan​ធ្លាប់ធ្វើ​ជា​អង្គរក្ស​របស់​កំពូល​តា​រា​សម្ដែង​មួយរូប​ទៀត គឺ​លោក​Bruce Lee(​លី សៀវ​ឡុង​) នៅក្នុង​ទីក្រុង​ហុងកុង​។​

៧ តើ​លោក​Jackie Chan​ធ្វើ​អ្វី​ពេលទំនេរ​?

​លោក​ធ្លាប់បាន​ប្រាប់ឲ្យដឹង​ថា លោក​ជា​មនុស្ស​ស្ងៀមស្ងាត់​។​នៅពេល​សម្រាក​ពី​ការងារ លោក​ទៅ​ស្នាក់នៅ​ក្នុង​ក្រុង​ហុងកុង ជា​កន្លែង​សម្ងាត់​របស់លោក ជជែក​ជាមួយ​មិត្ដភក្ដិ អាន​សៀវភៅ និង​លេង​ពីង​ប៉ុង​(Ping-pong)​។​

៨ តើ​ឈ្មោះ​ពិត​របស់​Jackie Chan​គឺ​អ្វី​?

​ឈ្មោះ​ដើម​របស់​លោក​គឺ​Chen Gangsheng ប៉ុន្ដែ​នាមត្រកូល​លោក​គឺ​Fang​។​កូនប្រុស​របស់​លោក​ទើប​ប្រើ​នាមត្រកូល​ដើម​។​

៩ តើ​ឪពុក​Jackie Chan​ធ្វើ​អ្វី​?

​ឳ​ពុក​របស់លោក​Jackie Chan​ធ្លាប់ធ្វើ​ជា​អ្នកយកការណ៍​សម្ងាត់​ឲ្យ​គណបក្ស​គួ​មីង​តាង ដែល​នេះ​ហាក់ដូចជា​ការងារ​មួយ​ដ៏​អស្ចារ្យ​។​ប៉ុន្ដែ​ក្រោយមក​គ្មាន​អ្នកណា​ដឹង​ពី​លោក​ទៀត​ទេ ក្រោយ​ពេល​លោក​ជម្លៀស​ទៅ​ហុងកុង​។

១០ តើ​លោក​Jackie Chan​មាន​ទ្រព្យសម្បត្ដិ​ប៉ុន្មាន​?

​ទ្រព្យសម្បត្ដិ​សរុប​របស់​កំពូល​តារា​សម្ដែង​ក្បាច់គុន​កុង​ហ្វូ​រូបនេះ មាន​ប្រមាណ​៤០០​ដុល្លារ​អាមេរិក​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​៕

ព័ត៌មានផ្សេងទៀត