ស្លាប់​១២​រងរបួស​២៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៦​ខែកក្កដា​

ដោយ៖ ថា ចាន់ធី 17-07-2017 11:05 am 296

 យោង​តាម​ការចុះផ្សាយ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បាន​កើតឡើង​ចំនួន ១៦​លើក​ដែល​បាន​បណ្តាល អោយ មាន​អ្នកស្លាប់​១២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ២៤​នាក់​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ ក៏​បាន​បង្ក​ឲ្យ​ខូតខាត​ម៉ូតូ ១១​គ្រឿង រថយន្ត​ធុន​តូច ៨​គ្រឿង និង​រថយន្ត​ធំ ៥​គ្រឿង ។​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ប្រជែង និង​កត្តា​យាន យន្ដ​៕

ព័ត៌មានផ្សេងទៀត