ផ្ទះ​ជួល​មួយ​យប់​មួយ​ពាន់​រៀល​ទី​ជម្រក​អ្នក​រើស​អេត​ចាយ​លើ​គំនរ​សំរាម​ជើង​ឯក​

ដោយ៖ ទ្រី សីហៈ 16-07-2017 6:49 pm 2335
រូបភាពក្រុមគ្រួសារអ្នកស្រី ស្រីណាវ / រូបថតដោយ៖ ទ្រី សីហៈ

ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ គំនរ​សំរាម​ជើងឯក​ដែល​ជា​ទីកន្លែង​ផ្ទុក​កាកសំណល់​ដ៏​ធំ បាន​ក្លាយជា​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់សិប​គ្រួសារ​។ ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​រស់នៅ​លើ​គំនរ​សំរាម​នេះ គឺ​ខិតខំ​កកាយ​សំណល់ ដែល​ចាក់​ពី​ឡាន​ដឹក​សំរាម ស្វែងរក​អេតចាយ និង​ថង់ប្លាស្ទិក ដើម្បី​លក់​ប្ដូរ​យក​កម្រៃ​ចិញ្ចឹមជីវិត​។ ដោយសារតែ​ការ​រក​កម្រៃ​បាន​បន្តិចបន្ដួច ក្រុម​អ្នក​រើស​អេតចាយ ត្រូវ​បែងចែក​ថវិការ​ដែលរ​ក​បាន ដោយ​ត្បិតត្បៀត​បំផុត​។ ជា​រឿង​មិន​គួរឲ្យ​ជឿ​គ្រួសារ​មួយចំនួន បាន​ចំណាយ​ត្រឹមតែ ,០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់​សម្រាប់​ថ្លៃ​ស្នាក់នៅ​។

បទ​យកការណ៍​ដោយ​៖ ទ្រី សី​ហៈ​

ព័ត៌មានផ្សេងទៀត