ស្ទើរតែទាំងស្រុងហើយដែលពលរដ្ឋរស់នៅអគារប៊ូឌីញបានចាកចេញទៅរស់នៅកន្លែងផ្សេង ក្រោយពីយល់ព្រមទទួលសំណង។ ប៉ុន្តែ នៅសល់អ្នកមិនព្រមចាកចេញយ៉ាងតិច ៧គ្រួសារទៀត ដោយសារតែមិនពេញចិត្តសំណង និងគ្រួសារខ្លះមិនទទួលបានសំណងទាល់តែសោះ។ ទោះជាយ៉ាងណា គ្រួសារទាំងនោះថា មិនប្រឆាំងការអភិវឌ្ឍនោះទេ ហើយថានៅតែចាកចេញទាំងបង្ខំចិត្ត និងសោកស្តាយ។ ប៉ុន្តែ ក៏រំពឹងថានឹងទទួលបានសំណងបន្ថែម។ យ៉ាងណា ក្រសួងដែនដី បញ្ជាក់ថា គ្មានគោលការណ៍ផ្តល់សំណងបន្ថែមនោះទេ។ សូមស្តាប់នាទីបច្ចុប្បន្នភាពសង្គមដែលអឿន ភារ៉ា បានសម្ភាសន៍ជាមួយពលរដ្ឋរស់នៅប៊ូឌីញ និងមន្ត្រីក្រសួងរៀបចំដែនដីដូចតទៅ៖
សំឡេង៖