ថ្ងៃនេះ​​តុលាការ​​បើកសវនាការ​​រឿងក្ដី​​​ទេព វ​ន្នី និង​ស្ត្រី​៥​នាក់​ទៀត​​ពី​បទ​ជេរប្រមាថ​​ជា​សាធារណៈ​​

ដោយ៖ ខាត់ សុធី 14-07-2017 9:27 am 5206
រូបភាពពីfn

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា នេះ បាន​បើក​សវនាការ​រឿងក្ដី​អ្នកស្រី​ទេព វ​ន្នី និង​ស្ត្រី​៥​នាក់​ទៀត ដែល​ជា​សកម្មជន​ដីធ្លី​បឹងកក់​ពាក់ព័ន្ធ​បទល្មើស ជេរប្រមាថ​ជា​សាធារណៈ និង​គំរាម​ថា​នឹង​សម្លាប់​។​

​ស្ត្រី​ជាប់ចោទ​ទាំង​៦​នាក់​ឈ្មោះ ទេព វ​ន្នី អាយុ ៣៥​ឆ្នាំ ឈ្មោះ ហេង មុំ អាយុ ៤៦​ឆ្នាំ ឈ្មោះ ង៉ែត ឃុន អាយុ​៧៦​ឆ្នាំ ឈ្មោះ ឆេង លាភ អាយុ​៤៩​ឆ្នាំ ឈ្មោះ គង់ ចាន់ថា អាយុ​៤៨​ឆ្នាំ និង ឈ្មោះ តុល ស្រី​ពៅ អាយុ​៣៨​ឆ្នាំ ជាប់ចោទ​បទ «​ជេរប្រមាថ​ជា​សាធារណៈ និង​គំរាម​ថា​នឹង​សម្លាប់​» ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣៤ ផ្លូវ​លេខ​៨០ ភូមិ​២៤ ក្រុម​៣០៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១២ តាម​មាត្រា​៣០៧ និង​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បច្ចុប្បន្ន​មាន​តែ​អ្នកស្រី ទេព វ​ន្នី ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់ពន្ធនាគារ​។ ខណៈ​នេះ ក៏​ក្រុម​ស្ត្រី​បឹងកក់ ប្រមាណ​ជិត​៣០​នាក់ កំពុង​ប្រមូលផ្ដុំ​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ ៕

ព័ត៌មានផ្សេងទៀត