ជាកូនគ្រួសារក្រីក្រមកពីខេត្តកំពង់ចាម យុវតីស៊ាងលី លីនណា បានចាប់ផ្តើមរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ និងសម្រាប់បង់ថ្លៃសិក្សាក្រៅម៉ោងបន្ថែម តាំងពីអាយុ១០ឆ្នាំ។ រូបគេត្រូវក្រោកពីព្រលឹមស្រាងៗ ឡើងបេះស្លឹកអំពិល បេះផ្កាកំប្លោក ដើម្បីយកទៅលក់នៅផ្សារមុនទៅសាលារៀន។ ក្រោយមក ឪពុកម្តាយរបស់លីនណាបានលែងលះគ្នា ហើយរូបគេក៏បានទៅរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា។ ដោយការខិតខំប្រឹងប្រែង និងស្រលាញ់ការសិក្សាខ្លាំង យុវតីរូបនេះ តស៊ូរហូតបានសិក្សានៅមហាវិទ្យាល័យ និងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណៈរដ្ឋកូរ៉េផងដែរ។ បច្ចុប្បន្ន លីនណាកំពុងសិក្សានៅមហាវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ជំនាញទំនាក់ទំនងអន្តរជាតិ និងច្បាប់ជាភាសាអង់គ្លេស។ ចង់ជ្រាបកាន់តែច្បាស់ពីជីវប្រវត្តិរបស់យុវតីរូបនេះ ហើយថាតើការតស៊ូរបស់គេទទួលបានផ្លែផ្កាយ៉ាងណា? សូមស្តាប់បទសម្ភាសន៍នៅក្នុងនាទីយុវជនប្រចាំសប្តាហ៍ ដែលមានសប្តាហ៍រវាងអឿន ភារ៉ា ជាមួយយុវតីស៊ាងលី លីនណា ដូចតទៅ៖
សំឡេង៖