ពាក្យ​​«​ចឺម​» ​មានន័យ​​ដូចម្តេច​?​

ដោយ៖ ខាត់ សុធី 09-07-2017 9:24 am 1585

​ពាក្យ​នេះ មិន​ត្រូវបាន​លើ​មក​ប្រើ​ទៀត​ទេ លើកលែង​ជា​ឈ្មោះ​មនុស្ស សត្វ​។ ន័យ​សេចក្តី ក៏​មិនសូវ​មាន អ្នកណា​ដឹង​ថា វា​មាន​ន័យ​យ៉ាងណាដែរ​។​

​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ភ​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពន្យល់ថា ពាក្យ​«​ចឺម​» នេះ មាន​ថ្នាក់​ពាក្យ​ជា​.​កិ​. សព្ទ​នេះ ជា​ពាក្យ​ខ្មែរ​មាន​ដើមកំណើត​ថា «​ចិញ្ចើម​» តែ​ដោយ​សៀម​យក​ទៅប្រើ តាំងពី​សម័យ​បុរាណ​ព្រេងនាយ​,​ដើមឡើយ  សៀម​សរសេរ​«​ចិញចើម​» គេ​អាន​ថា «​ជិន​ចឺម​»​។​លុះ​ចំណេរ​កាល​មក​ខាងមុខ ពាក្យ​«​ជិន​ចឺម​»​នេះ សៀម​លុប​ពាក្យ​«​ជិន​» ចោល ទុក​ឲ្យនៅតែ​«​ចឺម​»  មានន័យ​ថា លាប​ក្បិត​ម្សៅ​ក្រអូប ឬ​ប្រឆេះទៀន​មង្គល​ត្រង់​ចិញ្ចើម​ទាំងពីរ​។​

​ខ្មែរ​ខ្លះ ក្នុង​សម័យ​បុរាណ​ព្រេងនាយ ដែល​ទៅ​នៅ​ឯ​ប្រទេស​សៀម​យូរ​ឆ្នាំ លុះ​ត្រឡប់​មក​នៅ​ប្រទេស​កម្ពុជា​វិញ ក៏​នាំ​យកសម្តី​ថា​«​ចឺម​» និង​ពិធី «​ចឺម​» របស់​ខ្មែរ​បុរាណ​នេះ​មក​ប្រើ​ផងដែរ​។​

​នៅ​ក្នុង​វចនានុក្រម​ច្បាប់​រាជបណ្ឌិត្យស្ថាន ប្រទេស​សៀម បោះពុម្ព​គ្រា​ទី​២ ព​.​ស​.២៤៩៨ ក៏​ប្រាប់​បញ្ជាក់ថា​«​ចឺម​»​នេះ ខ្មែរ​ប្រែ​ថា​«​ចិញ្ចើម​»​ដែរ គឺ​ប្រាប់​បញ្ជាក់ថា ជា​សំដី​ខ្មែរ ដែល​សៀម​យកមក​ប្រើ​ជា​«​ចឺម​»៕

ព័ត៌មានផ្សេងទៀត