ប៊ុត ស្រី​និច្ច ប្រែពាក្យ​រិះគន់​ដណ្តើមយក​និទ្ទេស​A​រាល់​ឆ្នាំ​ក្នុង​ប្រវត្តិ​សិក្សា​របស់​ខ្លួន​

ដោយ៖ គង់ ឧត្តម 03-07-2017 3:20 pm 5237
ប៊ុត ស្រីនិច្ច (ឆ្វេងទី១) អំឡុងពេលកំពុងសិក្សានៅសហរដ្ឋអាមេរិក ។ រូបថតពីហ្វេសប៊ុក ។

​កញ្ញា ប៊ុត ស្រី​និច្ច ជា​សិស្ស​ពូកែ​និទ្ទេស A រាល់​ឆ្នាំ តាំងពី​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ ។ ជា​លទ្ធផល​ពី​ការប្រឹងប្រែង​រក្សា​តំណែង​សិស្ស​ពូកែ និង​ប្រឡូក​ក្នុង​ការងារ​ជា​យុវជន​ស្ម័គ្រចិត្ត​ក្នុង​សង្គម​ច្រើន​ឆ្នាំ ស្រី​និច្ច​បាន​ឆក់យក​ឱកាស​បន្ត​ការសិក្សា​អាហារ​រូបករណ៍ ជំនាញ​ពាណិជ្ជកម្ម រយៈពេល​មួយ​ឆ្នាំ​បន្ថែមទៀត នៅ​សាកលវិទ្យាល័យ គ្រីស្ទា​ន​ប្រ៉ា​ឌើ រដ្ឋ​តេនេ​ហ្ស៊ី សហរដ្ឋអាមេរិក ។ ទោះបីជា ស្រី​និច្ច បន្ត​ការសិក្សា​នៅ​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ចម្បង​ក៏ដោយ ក៏​នាង​នៅ​តែ​ទទួលបាន​និទ្ទេស A គ្រប់​មុខ​វិជ្ជា ខ្ពស់​ជាងគេ​ក្នុង​ចំណោម​សិស្ស​ដែល​មាន​ដើមកំណើត​នៅ​ទីនោះ​ស្រាប់ ។​

​និស្សិត​ស្រី​រូប​នេះ​បង្ហើប​ប្រាប់​ពី​វិធីសាស្ត្រ​ដើម្បី​ដណ្តើម​យក​និទ្ទេស A ថា​… 
​សំឡេង ៖
​នាង​សង្កត់ធ្ងន់ថា « ចំណុច​សំខាន់​គឺ ភាពក្លាហាន ហ៊ាន​ឆ្ងល់ ហ៊ាន​សួរ ។ » 

​អ្វីដែល​ធ្វើឱ្យ​នាង​ប្រឹង​ជំនះ​រាល់​ឧបសគ្គ​រហូតមកដល់​សព្វថ្ងៃនេះ​គឺ ដើម្បី​បាន​ការងារ​រក​ប្រាក់​​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដែល​ខ្វះខាត ជួយ​សង្គម​ពេល​ត្រឡប់​មក​ខ្មែរ​វិញ ពិសេស​គឺ​ចង់យក​ឈ្នះ​រាល់​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​ដែល​ធ្លាប់​តែ​និយាយ​រិះគន់​នាង​កន្លងមក ។ នាង​ប្រាប់ថា​… 
​សំឡេង ៖

​ស្រី​និច្ច​ថា ពេល​ខ្លះ​ពាក្យ​សម្តី​រិះគន់​របស់​អ្នកជិតខាង​មក​លើ​គ្រួសារ​នាង ក៏​បាន​ធ្វើឱ្យ​នាង​បាក់​ទឹកចិត្ត​បន្តិច​ដែរ ។ ពួកគេ​តែង​ថា​ឱ្យ​គ្រួសារ​នាង​ថា​…
​សំឡេង ៖

​ទោះ​យ៉ាងនេះក្តី នាង​បាន​ប្រែពាក្យ​រិះគន់​ទាំងនោះ​ទៅ​ជា​កម្លាំងចិត្ត មក​រុញច្រាន​ដំណើរ​របស់​ខ្លួន​ដើម្បី​សម្រេច​គោលដៅ និង​ពិសេស​ក៏​ព្រោះ​មិន​ចង់ឱ្យ​ឪពុក​ម្តាយ​របស់​នាង​ខ​ក​បំណង ។ 

​មាន​ឈាមជ័រ​ជា​អ្នក​បាត់ដំបង ស្រី​និច្ច ជា​កូនស្រី​ទី​២ នៃ​បងប្អូន​៣​នាក់ ព្រោះ​ចង់រក​ចំណូល​បន្ថែម​ដើម្បី​ផ្តត់ផ្គង់​ឱ្យ​កូនៗ​បន្ត​ការសិក្សា ម្តាយ​ស្រី​និច្ច​ចាប់ផ្តើម​ចាប់​អាជីព​ជា​ជាងកាត់ដេរ​សំលៀក​បំពាក់ បោះ​ឱ្យ​ម៉ូយ​នៅ​ប៉ោយ​ប៉ែត ។ រីឯ​ឪពុក​របស់​នាង ក៏​បាន​ប្តូរ​មុខរបរ​ជា​ច្រើន​ក្រោយ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន រហូត​ចាប់​មុខរបរ​ជា​ជាងផ្សារដែក​សព្វថ្ងៃ ។ ត្រឡប់​ទៅ​អតីតកាល​នៃ​ការសិក្សា​របស់​នាង នាង​ជា​សិស្ស​មក​ពី​វិទ្យាល័យ​ព្រះមុនីវង្ស ក្រុង​បាត់ដំបង ដោយ​ប្រឡង​បាក់​ឌុប​ទទួលបាន​និទ្ទេស A កាលពី​ឆ្នាំ​២០១២ ។ នាង​បាន​ទទួល​អាហារូបករណ៍​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដោយ​រក្សា​បាន​និទ្ទេស A ដដែល​រាល់​ឆ្នាំ ។ នាង​ថា នាង​សប្បាយចិត្ត​នឹង​លទ្ធផល​គាប់ប្រសើរ​ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​ខ្លួន ពិសេស​គឺ​នាង​បាន​តបស្នង​នូវ​អ្វី​ដែល​គ្រួសារ​របស់​នាង​បាន​ផ្តល់ឱ្យ ។​​

​ថ្ងៃមុខ​ទៅ ស្រី​និច្ច​ថា នាង​ចង់​ធ្វើការ​ក្នុង​ផ្នែក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​ទីផ្សារ​មូលប័ត្រ​កម្ពុជា ព្រោះ​នាង​ស្រឡាញ់ និង​មានបំណង​ចង់​លើក​មុខមាត់​ទីផ្សា​រមូល​ប័ត្រ​កម្ពុជា​ឱ្យ​មាន​ឈ្មោះ​ល្បីល្បាញ ។ នាង​ថា នាង​ចង់​ឃើញ​ក្រុមហ៊ុន​អន្តរជាតិ​មក​ចុះឈ្មោះ​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ទីផ្សារ​មូលប័ត្រ​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ និង​ត្រូវបានគេទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ ។​

​ស្រី​និច្ច​បញ្ចប់​ថា​…
​សំឡេង ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត