ពាក្យ ​«​កោដិ​,​កោ​ដ្ឋ​,​កោ​ត​» ​មានន័យ​​ដូចម្តេច​ខ្លះ​?​

ដោយ៖ ខាត់ សុធី 02-07-2017 9:39 am 2686

​ពាក្យ​ទាំងបី​នេះ មាន​សំណូរ​អាន​ដូចគ្នា ប៉ុន្តែ​វា​មានន័យ​ដាច់ដោយឡែក​ពីគ្នា​។​

​តាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ពន្យល់​លើ​ពាក្យ​ទាំងបី​នេះ ដូចតទៅ​៖

_​កោដិ ជា​ពាក្យ​កម្ចី​ពី សំស្ក្រឹត​,​បាលី មានន័យ​ថា ចំនួន​១០​លាន​។​

_​កោ​ដ្ឋ មាន​ថ្នាក់​ពាក្យ​ជា .​ន​. ជា​ពាក្យ​កម្ចី​ពី បាលី មានន័យ​ថា ជង្រុក​។ ពាក្យ​កោដ្ឋ​នេះ ខ្មែរ​ប្រើ​សម្រាប់​សម្គាល់រ​បស់​សម្រាប់​ដាក់​សព ឬ ដាក់​ធាតុ​។ ពាក្យ​«​ធាតុ​»​នេះ គឺ​សំដៅលើ​ឆ្អឹង​របស់​បុគ្គល ដែល​គេ​គួរ​គោរព ក៏​ហៅ​ថា​ធាតុ ឬ​អដ្ឋិធាតុ​។ ពាក្យ​«​ធាតុ​» មានន័យ​ថា សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួនឯង​។ ទឹក ដី ភ្លើង ខ្យល់ ធាតុ​ទឹក ធាតុ​ដី ធាតុ​ភ្លើង …​។​ល​។ ដូច​យ៉ាង សក់​,​ធ្មេញ​,​សាច់​,​ឈាម ជាដើម ក៏​ហៅ​ថា ធាតុ​ដែរ​។​

_​កោ​ត ពាក្យ​នេះ មាន​ថ្នាក់​ពាក្យ​ជា .​កិ​. មានន័យ​ថា ស្ញែ​ង​, ស្ងើច ដូច​ជា​ថា គួរ​ឲ្យ​កោតគេ​ដែរ​។ ខ្លាច​, ញញើត​។ ពាក្យ​«​កោ​ត​»​នេះ ច្រើន​និយាយ​នាំមុខ​ពាក្យ ក្រែង​, ញញើត​, ខ្លាច​…​។​ដូចជា កោតក្រែង កោតញញើត កោត​ខ្លាច ជាដើម​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត